ក្រសួងសុខាភិបាល៖ គ្មានវីរុសកូរ៉ូណាលើអ្នកដំណើរ ដែលនៅលើកប៉ាល់ Westerdam

  • 2020-02-19 05:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដំណើរ ៧៨១នាក់ ដែលធ្វើដំណើរលើកប៉ាល់ Westerdarm ត្រូវបានពិនិត្យឃើញថាគ្មានការផ្ទុក ឬ ឆ្លងវីរុសកូរ៉ូណា (COVID-19) នោះទេ។

ផ្អែកតាម ផេកហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានអោយដឹងថា ក្រោយពីបានធ្វើការពិនិត្យ នឹង តាមដានសុខភាពអ្នកដំណើរលើកប៉ាល់ Westerdarm ឃើញថាលទ្ធផលដែលទទួលបានគឺមិនមានការផ្ទុក ឬ ឆ្លងវីរុសកូរ៉ូណា ចំពោះអ្នកដំណើរទាំង៧៨១នាក់ នោះទេ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ មិនមានលទ្ធផលវិជ្ជមានណាមួយចំពោះរយករណីវិភាគដែលបានយកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ចំពោះប្រជាពលរដ្ឋខ្មែរ នឹង បណ្ដាជនជាតិដ៏ទៃដែលស្នាក់នៅក្នុងប្រទេសកម្ពុជានោះឡើយ៕

អត្ថបទ៖​ Art