Suho ក្លាយជាសមាជិក​ម្នាក់ទៀតរបស់ EXO ដែល​ចេញ​អាល់ប៊ុម​ទោលដំបូងឆាប់ៗ

  • 2020-02-19 06:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suho នឹង​ក្លាយ​ជា​សមាជិក​បន្ទាប់​របស់ EXO ដែល​បង្ហាញ​ខ្លួន​ជា​តារា​ចម្រៀងទោល​ក្នុង​ពេល​ឆាប់ៗ។

នៅ​ថ្ងៃ​ទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ផលិតកម្ម​ SM បាន​ចេញ​មុខ​បញ្ជាក់​ថា​ Suho មេក្រុម EXO កំពុង​ត្រៀម​ខ្លួន​បង្ហាញ​អ្វី​ថ្មី​សម្រាប់​អ្នក​គាំទ្រ​ ពិសេស​ចេញ​ផ្សាយ​នូវ​អាល់ប៊ុម​ទោល​ដំបូង​បង្អស់​ក្នុង​អាជីព​ជាតារា​របស់​ខ្លួន។ ផលិតកម្ម​ក៏បាន​បន្ថែម​ដែរ​ថា៖ «សម្រាប់​ពេល​វេលាជាក់លាក់​នោះ មិន​ទាន់​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​បើ​សម្រេច​យក​ថ្ងៃ​ណាប្រាកដ នោះ​យើង​នឹង​ជូន​ដំណឹង​ជា​បន្ត»។

ជាការពិត​ Suho ពេល​នេះត្រូវ​ក្លាយ​ជា​សមាជិក EXO ទី៤ ហើយ​ដែល​មាន​ស្នាដៃអាល់ប៊ុមទោល​ផ្ទាល់​ខ្លួន​ បន្ទាប់​ពី Lay, Chen និង​ Baekhyun៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី