ភ្ញៀវ​ទេសចរ​នៃ​កប៉ាល់ Westerdam ចាកចេញ​ពី​កម្ពុជា​អស់​ហើយ

  • 2020-02-19 11:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ដំណើរ​នៃ​កប៉ាល់​ហុល្លង់-អាមេរិក​ MS Westerdamចំនួន ២៣៣​នាក់​ចុង​ក្រោយ បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

ភ្ញៀវ​ទេសចរ​ដែល​នៅ​សល់​ចម្រុះ​ជាតិសាសន៍​ ២១សញ្ជាតិ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ចំនួន ១០គ្រឿង ពី​ក្រុង​ព្រះសីហនុ​មក​កាន់​រាជធានី​ភ្នំពេញ។

រូបភាព៖ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ

សម្ដេច​បាន​បញ្ជាក់​តាម​ទំព័រ​ហ្វេសប៊ុក​ថា គ្រប់​អ្នក​ដំណើរ​ទាំង​អស់​សុទ្ធ​តែ​ឆ្លង​កាត់​ ដោយ​ត្រួត​ពិនិត្យ​កម្ដៅ និង​ធ្វើ​តេស្ត​សុខភាព ដោយ​មន្ត្រី​ជំនាញ​ក្រសួង​សុខាភិបាល អង្គការ​សុខភាព​ពិភពលោក (WHO) និង​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​សហរដ្ឋអាមេរិក (USCDC)។

ក្រៅ​ពី​នេះ​បុគ្គលិក​នាវា​ទាំង​អស់​ក៏​បាន​ធ្វើ​តេស្ត​សុខភាព​ផង​ដែរ​ មុន​នឹង​ចាកចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ៕

អត្ថបទ៖ ហ៊ីម រស្មី