Casillas ប្រកាស​ចូល​និវត្តន៍​ហើយ​ ក្រោយ​ប្រឡូក​ក្នុង​វិស័យ​បាល់​ទាត់​ជាង​ ២០​ឆ្នាំ

  • 2020-02-19 11:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ Jorge Nuno Pinto da Costa ប្រធាន​ក្លឹប​ Porto បាន​បញ្ជាក់​ថា​ អ្នក​ចាំ​ទី​សញ្ជាតិ​អេស្ប៉ាញ​ Iker Casillas នឹង​ត្រូវ​ចូល​និវត្តន៍​ហើយ​ចាប់​ពី​ថ្ងៃ​នេះ​។

មូល​ហេតុ​ដែល​កីឡាករ​វ័យ​ ៣៨​ឆ្នាំ​រូប​នេះ​មាន​ចិត្ត​ចូល​និវត្តន៍​បែប​នេះ​ ដោយ​សារ​តែ​ Casillas មាន​បញ្ហា​សុខភាព​ទាក់ទង​នឹង​ជំងឺ​គាំង​បេះ​ដូង​ ដែល​ចេញ​រោគ​សញ្ញា​តាំង​ពី​ពេល​ហ្វឹកហាត់​ឆ្នាំ​មុន​មក។

យ៉ាង​ណា​មិញ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ Casillas បាន​ឈរ​ឈ្មោះ​ក្នុង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហព័ន្ធ​ភូមិន្ទ​បាល់ទាត់​អេស្ប៉ាញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ចាំ​ទី​ Iker Casillas បាន​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​​តាំង​ពី​ឆ្នាំ ១៩៩៩​ដោយ​ចូល​រួម​ជាមួយ​ក្លឹប Real Madrid និង​ក្លឹប​ Porto៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី