តារារ៉េបអាមេរិក Pop Smoke ត្រូវឃាតករបាញ់សម្លាប់ក្នុង​វ័យ​ទើប​ ២០ឆ្នាំ

  • 2020-02-20 02:47:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ភ្ញាក់​ផ្អើល​តក់ស្លុត​មួយ​បាន​កើត​ឡើង​តារា​រ៉េប​ជនជាតិអាមេរិក​ Pop Smoke ដែល​ត្រូវ​បាន​គេ​សម្លាប់​គួរ​ឲ្យ​រន្ធត់ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងវ័យ​ត្រឹម​ ២០​ឆ្នាំ Pop Smoke តារា​រ៉េប​សញ្ជាតិ​អាមេរិក​ត្រូវ​ទទួល​មរណភាព​ ដោយ​ត្រូវគេបាញ់​នៅ​ក្នុង​ផ្ទះ​របស់​លោក​ផ្ទាល់​ដែល​មាន​ទីតាំង​នៅ​តំបន់​ Hollywood ភាគខាង​លិច ក្រោយ​ករណី​ប្លន់ប្រដាប់អាវុធ។ ភ្លាម​ក្រោយត្រូវ​របួស លោក​ត្រូវគេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​ជា​អកុសល​ដោយសារ​របួស​ធ្ងន់​ខ្លាំង​ពេក​ ទើប​មិន​អាច​សង្គ្រោះ​បាន។

អ្វី​ដែល​គួរ​ឲ្យ​ស្រណោះ​ គឺ​ថា​បច្ចុប្បន្ន​ Pop Smoke កំពុងតែ​ចាប់​ផ្ដើម​មាន​ឈ្មោះ​ល្បីល្បាញ​បណ្ដើរៗ ហើយ​បាន​ទាំង​មានឱកាស​រួម​ការងារ​ជាមួយ​នឹង​តារា​ល្បីៗដូចជា Nicki Minaj និង​ Skepta ទៀត។ ការ​បាត់​បង់​តារា​ប្រុស​រូប​នេះ​បាន​ធ្វើ​ឲ្យ​មិត្តរួម​អាជីព​មាន​ការ​សោកស្ដាយ​ តក់​ស្លុត​ និង​ចូលរួម​រំលែកទុក្ខគ្រប់គ្នា៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី