ស្ថាបនិក Microsoft លោក Bill Gates បាននិយាយក្នុងកិច្ចសម្ភាសន៍មួយថា ខ្លួនបាទិញរថយន្តអគ្គិសនី Porsche Taycan ជាប្រភេទរថយន្តស្ព័រ ដែលវាជារថយន្តអគ្គិសនីដំបូងរបស់មហាសេដ្ឋីរូបនេះ។
ខាងក្រោមគឺជាចំណុចពិសេសៗមួយចំនួនអំពីរថយន្ត Porsche Taycan ដែលបានប្រកាសចេញកាលពីចុងឆ្នាំមុន ៖
- រថយន្ត Taycan មានបីប្រភេទ គឺ Taycan 4S, Taycan Turbo និង Taycan Turbo S
- Taycan 4S មានតម្លៃចាប់ពី ១០៣ ៨០០ ដុល្លារ
- Taycan Turbo មានតម្លៃចាប់ពី ១៥០ ៩០០ ដុល្លារ
- Taycan Turbo S មានតម្លៃចាប់ពី ១៨៥ ០០០ ដុល្លារ
- Taycan Turbo និង Turbo S អាចរត់ដល់ល្បឿន ២៥៩ គ.ម/ម៉ ចំណែក Taycan 4S រត់ដល់ ២៤៩ គ.ម/ម៉
- Taycan Turbo និង Turbo S អាចស្ទុះពី ០-៩៦ គ.ម/ម៉ ក្នុងពេលមិនដល់ ៣វិនាទី ចំណែក Taycan 4S ប្រើពេល ៣,៨ វិនាទី
- Turbo S មានកម្លាំងដល់ ៧៥០ សេះ និង Turbo មានកម្លាំង ៦៧០ សេះ ចំណែក 4S មានកម្លាំងដល់ ៥៦២ សេះ
- Turbo និង Turbo S មានអាគុយទំហំ ៩៣ គីឡូវ៉ាត់ម៉ោង ចំណែក 4S អាចដាក់អាគុយ ៧៩ គីឡូវ៉ាត់ម៉ោង ឬ ៩៣ គីឡូវ៉ាត់ម៉ោង
- Taycan Turbo ជិះបានចម្ងាយ ៣២៣ គ.ម ចំណែក Turbo S ជិះបានចម្ងាយ ៣០៨ គ.ម ហើយ Porsche មិនបានប្រាប់អំពី 4S ឡើយ
- Porsche អះអាងថា Taycan អាចសាកពី ៥% ដល់ ៨០% ក្នុងពេល ២២,៥ នាទី
-
តាប្លូគឺមានលក្ខណៈដូច Porsche ទូទៅដែរ ប៉ុន្តែការបញ្ជាភាគច្រើនបានប្ដូរទៅ Touch Screen វិញ
-
ទាំងបីប្រភេទគឺកុងទ័រឌីជីថលទំហំ ១៦,៨ អ៊ីញ មានអេក្រង់កម្សាន្តទំហំ ១០,៩ អ៊ីញ និងមានអេក្រង់សម្រាប់ចុចមួយទៀតទំហំ ៨,៤ អ៊ីញ
- ការរចនាកុងទ័ររបស់ Taycan គឺបានគំនិតពី Porsche 911 ជំនាន់ដំបូង
- មុខងារជាច្រើនដែលត្រូវបញ្ជាដោយប៊ូតុង ឬកុងតាក់ បានប្ដូរមកជាការ Touch ឬបញ្ជាដោយសំឡេងជំនួសវិញ
- អតិថិជនអាចជ្រើសរើសរវាងស្បែកពីរប្រភេទ ឬ "Race-Tex” ដែលជាប្រភេទធ្វើពីសរសៃកំណាត់តូចៗ
ប្រភព៖
Businessinsider
ប្រែសម្រួល៖ សុខហេង