សុទ្ធ​តែ​ជា​ការ​ស៊ុត​ស្អាត​ៗ ​Wolves ខ្លាំង​មែន​លត់ Espanyol ៤-០

  • 2020-02-21 02:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​​អង់គ្លេស Wolves កំពុង​មាន​សង្ឃឹម​ខ្ពស់​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន Europa League បន្ទាប់​ពី​យក​ឈ្នះ Espanyol ៤-០ជើង​ទី​មួយ​វគ្គ​៣២​ក្រុម។

ខ្សែ​ប្រយុទ្ធ Diogo Jota ​ធ្វើ​បាន Hat-Trick នា​ទី​១៥,៦៧​និង​៨១។ នេះ​គឺ​ជា​ការ​រក​បាន Hat-Trick ​២​ដង​ជាប់​គ្នា​របស់ Jota ក្នុង​កម្មវិធី Europa League ដោយ​ប្រកួត​មុន​គេ​​ធ្វើ​បាន​ជាមួយ​ក្រុមBesiktas ក្នុង​វគ្គ​សន្សំ​ពិន្ទុ។

១​គ្រាប់​ផ្សេង​ទៀត​របស់ Wolves​ កើត​ពី​ការ​ទាត់​ពី​ចម្ងាយ​យ៉ាង​អស្ចារ្យ​ពី​សំណាក់​កីឡាករ Ruben Neves។ ក្នុង​ចំណោម​ក្រុម​អង់គ្លេស​៣​ដែល​លេង​នៅ Europa កាល​ពី​យប់​មិញ​មាន Arsenal និង United​ ដែរ​នោះ មាន​តែ Wolves មួយ​គត់​ធ្វើ​បាន​ល្អ​ជាង​គេ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ