Ronaldo ចង់ទៅចិន ដើម្បីលើកទឹកចិត្តក្រុមគ្រូពេទ្យ និងអ្នកជំងឺ Corona

  • 2020-02-21 04:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធព័រទុយហ្គាល់ ដែល​សព្វ​ថ្ងៃ​កំពុង​តែ​ប្រកប​អាជីព​របស់​ខ្លួន​នៅ​លីគ​កំពូល​អ៊ីតាលី គឺ​កីឡាករ Cristiano Ronaldo បាន​និយាយ​ទៅកាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​មួយ​ថា៖ «ពិត​ណាស់​បើ​សិន​ជា​ខ្ញុំ​មាន​ឱកាស​ឥឡូវ​នេះ​ ខ្ញុំ​នឹង​ផ្ដល់​ការ​អោប​ដ៏​កក់ក្ដៅ​មួយ​ទៅ​ដល់​ប្រជាជន​ចិន​ដែល​ពួក​គេ​កំពុង​តែ​រងទុក្ខ​ផង​ដែរ។ ខ្ញុំ​បាន​អធិដ្ឋាន​សម្រាប់​ពួកគេ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ទៅ​ប្រទេស​ចិន​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ​ឬ​ក៏​ឆ្នាំ​ក្រោយ​​ដែល​ជា​ប្រទេស​គួរ​ឲ្យ​ស្រលាញ់​»។​

នៅ​ក្នុង​វីដេអូ​ជិត​៣០​វិនាទី​មួយ​ដែល​បាន​ផុស​ដោយ​ China Daily កីឡាករ​ឆ្នើម​រូប​ក៏​បាន​រៀប​រាប់​ពី​មិត្តភក្តិ​របស់​លោក​ផង​ដែរ​ នោះ​គឺ​លោក​ Wu Lei ដែល​លោក​នឹង​ទៅ​សួរ​សុខ​ទុក្ខ​នៅ​ពេល​ដែល​លោក​ទៅចិន។ ​​

​​រំលឹក​ផង​ដែរ​ថា គិត​ត្រឹម​ពេល​នេះ មេរោគ​កូរ៉ូណាថ្មី ឬCOVID-19 ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​២៩​ប្រទេស មាន​អ្នក​ឆ្លង​ប្រមាណ​ ៧៦ ០០០នាក់​និង​​អ្នក​ស្លាប់​កើន​ដល់​ ​២២៤៥នាក់​ហើយ​ ក្នុង​រយៈ​ពេល​ជិត​២ខែ​តែ​ប៉ុណ្ណោះ​៕

អត្ថបទ៖ Yorn Sovieth