អាវ Barca រដូវកាល ២០២០/២១ ត្រូវ​បាន​បែក​ធ្លាយ​ហើយ!

  • 2020-02-21 13:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឈុត​អាវ​របស់​ក្លឹប​ Barcelona នៅ​រដូវ​កាល​ ២០២០/២១​ខាង​មុខ​នេះ​ បាន​ផ្លាស់​រូបរាង​ប្លែក នេះ​បើ​យោង​ការ​បែក​ធ្លាយ​នៅ​លើ​កាសែត​​អេស្ប៉ាញ​ Mundo Deportivo។​

យោង​តាម​ ប្រភព​មិន​ច្បាស់​ការ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​ បាន​បង្ហាញ​ថា​​ រចនាបថ​ឈុត​អាវ​នឹង​ត្រូវ​បាន​ផ្លាស់​មក​រូប​រាង​ដើម​វិញ​ ដោយ​មាន​ពណ៌​ក្រហម​និង​ពណ៌​ខៀវ​លាយ​ជា​មួយ​នឹង​ឆ្នូត​ពណ៌​មាស​បញ្ឈរ​វិញ​ សម្រាប់​ឈុត​ប្រកួត​នៅ​ក្នុង​ទីលាន​របស់​ក្លឹប​នេះ​។

រីឯ​ឈុត​សម្រាប់​ លេង​ក្រៅ​ទីលាន​របស់​ក្លឹប​នេះ​វិញ​ នឹង​មាន​រចនា​បថ​មួយ​ថ្មី​ ដែល​ក្លឹប​ Barcelona មិន​ដែល​ប្រើ​ គឺ​ពណ៌​ខ្មៅ​ជុំ​វិញ​អាវ​លាយ​ជា​មួយ​នឹង​ឆ្នូត​មាស​នៅ​ក​អាវ​និង​ដៃ​អាវ​។

សម្រាប់​ឈុត​អាវ​ទី​ ៣​ដែល​ជា​ឈុត​សម្រាប់​ធ្វើ​ការ​ហ្វឹកហាត់​របស់​ក្លឹប​នេះ​ ត្រូវ​បាន​ប្រភព​ដដែល​បាន​សង្ស័យ​ថា​នឹង​ប្ដូរ​មក​ពណ៌​ ផ្កាឈូក​លាយ​ជា​មួយ​នឹង​ឆ្នូត​ពណ៌​ខ្មៅ​នៅ​ក​អាវ​និង​ដៃ​អាវ​៕

ប្រភព៖ AS English   ប្រែ​សម្រួល៖ ហ៊ីម រស្មី