ខ្វះតែមួយប្រកួតទៀត Ronaldo បង្ហាញខ្លួនបាន ១ពាន់ដងហើយ!
- 2020-02-22 01:59:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្វះតែមួយប្រកួតទៀត Ronaldo បង្ហាញខ្លួនបាន ១ពាន់ដងហើយ!
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo គ្រោងនឹងលេងប្រកួតទី ១,០០០ របស់ខ្លួន នៅក្នុងអាជីពបាល់ទាត់នៅក្នុងប្រកួតប៉ះនឹងក្លឹបអ៊ីតាលី SAPL ក្នុងក្របខ័ណ្ឌ Serie A ថ្ងៃសៅរ៍នេះ។
កីឡាកររូបនេះ បានប្រកបអាជីពបាល់ទាត់ជាង ២០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០០២ មក ដោយលេងនៅក្លឹបអាជីពបាន ៨៣៥ប្រកួត និងក្រុមជម្រើសជាតិ ១៦៤ប្រកួត ហើយរកគ្រាប់បាល់សរុប ៧២៤គ្រាប់។
Ronaldo បានឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងអាជីពបាល់ទាត់ទាំងភាពសោកសៅ ទាំងភាពជោគជ័យ ក្នុងការលេងឲ្យក្លឹបបាល់ទាត់ចំនួន ៤ នៅប្រទេស៤ ផ្សេងគ្នា និងក្រុមជម្រើសជាតិព័រទុយហ្គាល់។
កីឡាករកូន ៤រូបនេះ ឈ្នះពានជាច្រើនទាំងនៅក្នុងក្លឹបអាជីព ក្រុមជម្រើសជាតិ និងពានបុគ្គលទៀតផង៕