Tiger Street Football 2020​ មណ្ឌល​តាកែវ​ រដូវ​កាលនេះ​ជា​​របស់​ក្រុម​ត្រកូល​ City Bird​ ហើយ​

  • 2020-02-23 12:22:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ Tiger Street Football 2020​ នៅ​មណ្ឌល​ទី៧​ ខេត្ត​តាកែវ​ បាន​រក​ឃើញ​ជើងឯក​ហើយ​មិញ​នេះ​ គឺ​បាន​លើ​ក្រុម​ City Bird A​ ក្រោយ​យក​ឈ្នះ​ ក្រុម​បងប្អូន​អ្នក​លឿង​ ដោយ​លទ្ធផល​ ៣-១​ ខណៈ​ក្រុម​ត្រកូល​ City Bird​ នេះ​ជាប់​លេខ​រហូត​ដល់​ទៅ​២ក្រុមឯណោះ ។​

ទិដ្ឋភាពប្រកួតផ្ដាច់ព្រ័ត្រមុននេះ

ក្រុម​ City Bird A​ ប៉ិះ​និង​អស់​ឱកាស​គ្រង​ជើងឯក​ប្រចាំ​មណ្ឌល​តាកែវ​ នេះ​ទៅ​ហើយ​ ក្រោយ​ក្រុម​ភ្ញៀវ​ បងប្អូន​អ្នក​លឿង​ នាំ​មុខ​ ១-០​ នៅ​តង់​ទី១​ រហូត​ដល់​ដើម​តង់​ទី២។​ ប៉ុន្តែ​ដោយ​សារ​ការ​ឆ្លាតវៃ​របស់​អ្នក​ចាំ​ទី​ ក្រុម​ City Bird A​ ឃើញ​ក្រុម​ដៃគូ​ភ្លេច​ៗ​ខ្លួន​ក៏​ស៊ុត​ពី​ចម្ងាយ​រក​បាន​ ១គ្រាប់​តាម​ស្មើ​ និង​បន្ត​ឆ្មក់​វ៉ៃ​បក​ភ្លាម​ៗ​រហូត​នាំ​មុខ​វិញ​ដល់​បញ្ចប់​ការ​ប្រកួត​ ៣-១​ តែ​ម្ដង។​

ទិដ្ឋភាពប្រកួតផ្ដាច់ព្រ័ត្រមុននេះ

សម្រាប់​ជយលាភី​មណ្ឌល​ទី៧​ ខេត្តតាកែវ​ រួមមាន៖​

ក្រុម​ជាប់លេខ១​ City Bird A​ បាន​ប្រាក់​រង្វាន់​ ១​ ៥០០​ ដុល្លារ​

ក្រុម​ជាប់​លេខ២​ បងប្អូន​អ្នក​លឿង​ បាន​ប្រាក់​រង្វាន់​ ១​ ០០០​ ដុល្លារ​

ក្រុម​ជាប់​លេខ​៣​ City Bird B​ បាន​ប្រាក់​រង្វាន់​ ៥០០​ ដុល្លារ​

ក្រុម​ជាប់​លេខ៤​ ឥន្រ្ទីយ៍គិរីវង់​ បាន​ប្រាក់​រង្វាន់​ ២០០​ ដុល្លារ​

ចំណែក​ក្រុម​ SK Club​ ជាប់​បាន​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​

ទិដ្ឋភាពប្រកួតផ្ដាច់ព្រ័ត្រមុននេះ

មណ្ឌល​បន្ទាប់​ពី​ខេត្ត​តាកែវ ​គឺ៖​

មណ្ឌល ភ្នំពេញ

កណ្ដាល​ ភ្នំពេញ ដាក់​ពាក្យ​នៅ​មណ្ឌល​ រាជធានី​ភ្នំពេញ​

ឈប់​ទទួល​ពាក្យ ថ្ងៃ​ទី​២៣ កុម្ភៈ ២០២០

ប្រកួត​ថ្ងៃ​ទី​២៦,២៧,២៨ កុម្ភៈ ២០២០

ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ ប្រាក់​រង្វាន់​សរុប​៥ម៉ឺនដុល្លារ​ ធ្វើ​នៅ​កោះ​ពេជ្រ ​នៅ​ថ្ងៃ​ទី​ ២៩​ កុម្ភៈ ​ដល់​ថ្ងៃ​ទី១​ មីនា ​ឆ្នាំ២០២០៕

ទិដ្ឋភាពបិទបញ្ចប់ការប្រកួតមណ្ឌលតាកែវ

អត្ថបទ៖ នួន ស៊ីណា​