ទិដ្ឋភាពខាងក្នុងកប៉ាល់ដឹករថយន្តរាប់ពាន់គ្រឿង ដែលក្រឡាប់នៅឆ្នេរសមុទ្រ
- 2020-02-24 07:13:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពខាងក្នុងកប៉ាល់ដឹករថយន្តរាប់ពាន់គ្រឿង ដែលក្រឡាប់នៅឆ្នេរសមុទ្រ
ចន្លោះមិនឃើញ
កប៉ាល់កូរ៉េខាងត្បូង MV Golden Ray ដែលបានក្រឡាប់កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំមុន ក្រោយចេញពីផែ Brunswick Port នៃរដ្ឋ Georgia សហរដ្ឋអាមេរិក ចម្ងាយប្រមាណ ១១០ គីឡូម៉ែត្រពីទីក្រុង Savannah។ មកទល់ពេលនេះ កប៉ាល់យក្សនៅតែជាប់គាំងនៅឆ្នេរសមុទ្រ ហើយបានលិចចូលទៅក្នុងខ្សាច់បន្តិចម្ដងៗ។
នាវិកទាំង ២៤ រូបនៃកប៉ាល់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែជោគវាសនានៃរថយន្តជិត ៤ ២០០ គ្រឿង ដែលជាប់ក្នុងកប៉ាល់ មិនសំណាងប៉ុន្មានឡើយ។ សារព័ត៌មាន The Drive បានបង្ហាញរូបភាពមួយចំនួន ដែលជាទិដ្ឋភាពខាងក្នុងនៃកប៉ាល់យក្សដែលបានក្រឡាប់។
ដំបូងឡើយ មានប្រភពមួយចំនួនបាននិយាយថា កប៉ាល់គឺមានដឹករថយន្ត Hyundai និង Kia និងម៉ាករថយន្តដទៃទៀត។ យ៉ាងណាក្ដីអ្នកតំណាង Hyundai បញ្ជាក់ថាមិនមានរថយន្ត Hyundai នៅក្នុងនោះឡើយ ចំណែក Kia វិញនៅមិនទាន់បញ្ជាក់អំពីព័ត៌មាននេះនៅឡើយ។ ផ្អែកតាមរូបភាពទិដ្ឋភាពខាងក្នុង គេអាចឃើញថាក្នុងនោះមានរថយន្ត Chevrolet Tahoe និង Suburban ផងដែរ។គួរដឹងរថយន្តទាំងនេះគឺត្រូវដឹកទៅកាន់មជ្ឈិមបូព៌ា។
សមត្ថកិច្ចអាមេរិកនៅតែកំពុងរិះរកផែនការដើម្បីស្រង់កប៉ាល់យក្សនេះ និងយករថយន្តដែលជាប់ខាងក្នុងចេញមកក្រៅ។ ក្រុមអ្នកជួយសង្គ្រោះបានដាក់ផ្ទាំងថ្មធំៗ ជាបណ្តោះអាសន្ននៅជុំវិញកប៉ាល់ដើម្បីឃាំងមិនឱ្យទឹករលករុញច្រានវាបាន៕