នៅ​តែ​មិន​ចាញ់ Liverpool ​វាយ​បក រហូត​ឈ្នះ​ក្រុម West Ham ​បាន ៣-២ ​

  • 2020-02-25 01:50:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ហង្ស​ក្រហម Liverpool ​នៅ​តែ​បន្ដ​កំណត់ត្រា​ឈ្នះ​ក្នុង​ពាន​រង្វាន់ English Premier League ​បាន​ដដែល ​ក្រោយ​ពី​វាយ​បក​យក​ឈ្នះ​លើ​ក្រុម West Ham ​បាន​ក្នុង​លទ្ធផល ៣-២។

​Wijnaldum ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​ឱ្យ​ក្រុម Liverpool ​ប៉ុន្តែ​ក៏​ត្រូវ​ក្រុម West Ham ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ ​និង​រក​បាន​១​គ្រាប់​ទៀត ដើម្បី​នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ​ត្រឹម​នាទី​៥៤។ ​យ៉ាងណាមិញ ​ក្រុម​កំពូល​តារាង​មិន​ឱ្យ​បាក់​មុខ​ក្នុង​ផ្ទះ​ខ្លួន​ឯង​ឡើង ​ពោល​គឺ​ពួកគេ​វាយ​សម្រុក​រហូត Salah ​រក​បាន​គ្រាប់​បាល់​ស្មើ ២-២ ​នៅ​នាទី​៦៨ ​មុន​ពេល Mane ​ថែម​បាន​១​គ្រាប់​ទៀត ​នាទី​៨១ ​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-២ ​តែ​ម្ដង។

​តាម​ការ​ឈ្នះ​នេះ​ដែរ ​ធ្វើ​ឱ្យ​ក្រុម Liverpool ​នៅ​តែ​បន្ដ​កំណត់ត្រា​ល្អ​របស់​ខ្លួន​មិន​ចាញ់​ក្នុង​លីគ​ទេ ត្រឹម​២៧​ប្រកួត​កន្លង​មក​នេះ។ ​ស្រប​ពេល​ដែល​ការ​ឈ្នះ​ពាន​រង្វាន់​វិញ​នោះ ក៏​កាន់​តែ​កៀក​ផង​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ