CEO Huawei ហៅ P40 Pro ថាជាទូរសព្ទ 5G កម្លាំងខ្លាំងជាងគេក្នុងលោក

  • 2020-02-25 02:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​ប្រកាស​ថា​អ្នក​ស្នង​តំណែង P30 Pro នឹង​ត្រូវ​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៦ ខែ​មីនា ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ លោក Richard Yu នាយក​ប្រតិបត្តិ​ Huawei បាន​បញ្ជាក់​អំពី​ការ​ប្រើ​ឈ្មោះ​ត្រកូល P40 និង​បាន​​ពណ៌នា​ថា​ជា​ "ទូរសព្ទ 5G កម្លាំង​ខ្លាំង​ដាច់​គេ​ក្នុង​លោក"។

ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​អំឡុង​ពេល​ កម្មវិធី​​មួយ​ដែល​បង្កើត​ឡើង​ជា​ការ​ជំនួស​កម្មវិធី MWC។ ក្រុមហ៊ុន Huawei បាន​បង្ហាញ​ចេញ​ទូរសព្ទ​បត់​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន Huawei Mate XS, MatePad Pro ប្រភេទ 5G រួម​ទាំង​ Laptop និង​​សម្ភារៈ​ប្រើ​ក្នុង​ផ្ទះ​វៃ​ឆ្លាត​មួយ​ចំនួន​ រួម​ទាំង​ការ​អាប់ដេត​ជុំវិញ​ប្រព័ន្ធ Huawei Mobile Services និង App Gallery របស់​ខ្លួន​ផង​ដែរ។

ត្រកូល P40 នឹង​ទ្រាំទ្រ​នូវ​សេវា 5G ដែល​អាច​សន្និដ្ឋាន​បាន​ថា​វា​នឹង​ប្រើ​ប្រាស់​បន្ទះ​ឈីប​ Kirin 990 5G ដែល​ Huawei បាន​បំពាក់​លើ Mate 30 Pro។ គេ​ដឹង​ដែរ​ថា​ ប្រសិន​បើ​​ចន្លោះ​ពេល​នេះ​ដល់​ថ្ងៃ​ទី ២៦ មីនា មិន​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​នោះ ត្រកូល P40 នឹង​មិន​មាន​កម្មវិធី Google ឬ Play Store មក​ជា​មួយ​នោះ​ឡើយ៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី