កាមេរ៉ា​ដាក់​តាម​ផ្ទះ​របស់ Xiaomi អត់​ហត់​អូស​ខ្សែ អាច​ស្រែក​បញ្ជា​ដោយ​សំឡេង​និង​ស្កេន​មុខ​មនុស្ស

  • 2020-02-25 03:15:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តាម​គេហដ្ឋាន​ឬ​ស្ថាប័ន​កន្លែង​ធ្វើការ​នៅ​ពេល​បច្ចុប្បន្ន គេ​មិន​ងាយ​រំលង​នោះ​ទេ​ការ​បំពាក់​នូវ​កាមេរ៉ា​សុវត្ថិភាព ដែល​ជា​ភ្នែក​ទី​បី​ជំនួស​មនុស្ស​ក្នុង​ការ​តាមដាន​សកម្មភាព​នានា។

ទន្ទឹម​នេះ​ IMILAB ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​សរបស់ Xiaomi ក៏​បាន​ចេញ​ផ្សាយ​នៅ​កាមេរ៉ា​សុវត្ថិភាព EC2 Wireless CCTV ​ជា​ប្រភេទ​មិន​ប្រើប្រាស់​ខ្សែ​និង​សាក​ថ្ម។

គម្រោង​របស់​វា​បាន​ចេញ​ផ្សាយ​ជា​លើក​ដំបូង​លើ​គេហទំព័រ Indiegogo នា​ខែ​តុលា ឆ្នាំ ២០១៩ និង​ទើប​តែ​មាន​លក់​ផ្លូវការ​នា​ពេល​ថ្មីៗ​នេះ ដោយ​មាន​តម្លៃ​ ៩៩ ដុល្លារ​សម្រាប់​ទីផ្សារ​ប្រទេស​ថៃ និង​នៅ​ទីផ្សារ​ចិន​ថ្លៃ​ប្រហែល ៥៦ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រាប់។

IMILAB EC2 ​រចនា​រូបរាង​សាមញ្ញ អម​អាវក្រោះ​ការពារ​ទឹក​និង​ធូលី​ស្តង់ដារ IP66 អាច​ដំឡើង​បាន​ទាំង​ក្នុង​និង​ក្រៅ​អគារ ដោយ​វា​អាច​ចាប់​យក​វីដេអូ​នៅ​កម្រិត Full HD ១ ០៨០p មាន Aperture f/2.6 ​អនុញ្ញាត​ឲ្យ​វា​អាច​ចាប់​រូបភាព​ច្បាស់​ល្អ​នៅ​ពេល​យប់។ ថាមពល​ថ្ម​ទំហំ ៥ ១០០mAh អាច​ឲ្យ​កាន់​ថ្ម​បាន​យូរ​ដល់​ ៤ ខែ ​រៀងរាល់​ការ​សាក​មួយ​ពេញ​ម្តង។

អ្វី​ដែល​ពិសេស​វា​ក៏​មាន​មុខងារ​ត្រួតពិនិត្យ​នៅ​សកម្មភាព​ផ្សេងៗ និង​បច្ចេកវិទ្យា AI ក្នុង​ការ​សម្គាល់​រវាង​មនុស្ស​និង​សត្វ ឬ​វត្ថុ​ធំ​ណាមួយ ហើយ​បញ្ជូន​រូបភាព​ទៅ​លើ Mi Cloud ដែល​ទំហំ​អង្គ​ផ្ទុក​អាច​ប្រើប្រាស់​គ្មាន​ការ​កំណត់។ អ្នក​ក៏​អាច​បញ្ជា​ដោយ​សំឡេង​ឆ្លង​មក​កាន់ Speaker លើ​កាមេរ៉ា​បាន តាម​រយៈ​ការ​និយាយ​លើ​ទូរសព្ទ​នៃ​កម្មវិធី MIJIA៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម