KW Cambodia League​ សៅរ៍-អាទិត្យ​សប្ដាហ៍​មុន​​ស៊ី​គ្នា​ក៏​មិន​ធម្មតា​ដែរ​មាន​ដល់​ ១០-១​

  • 2020-02-25 04:45:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ KW Cambodia League​ ឈាន​ដល់​សប្ដាហ៍​ទី២​ ហើយ​កាល​ពី​ថ្ងៃ​ទី២២-២៣​ ខែ​កុម្ភៈ​ ២០២០​ សប្ដាហ៍​មុន​នេះ​ ខណៈ​លទ្ធផល​វិញ​នោះ​ក៏​មិន​ចាញ់​សប្ដាហ៍​ទី១​ ប៉ុន្មាន​ដែរ​មាន​ក្រុម​ខ្លះ​ស៊ី​គ្នា​រហូត​ដល់​ ១០-១ ។​

ទិដ្ឋភាពសប្ដាហ៍មុន

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​រួចរាល់​ទាំង​ពីរ​ថ្ងៃ​ គឺ​ថ្ងៃ​សៅរ៍​-អាទិត្យ​សប្ដាហ៍​មុន​នោះ​មក​ ទាំង​៧គូ​គេ​ឃើញ​មាន​ក្រុម​ខ្លះ​ចំណេញ​គ្រាប់​បាល់​បាន​ច្រើន​ និង​ក្រុម​ខ្លះ​ជំពាក់​គ្រាប់​បាល់​ក៏​ច្រើន​ដែរ​ ខណៈ​ក្រុម​ឈរ​លេខ១​ លើ​តារា​គឺ​ ISI DSC FC ​មាន​៦ពិន្ទុ។​

ទិដ្ឋភាពសប្ដាហ៍មុន

៤ក្រុម​ដែល​ស៊ុត​គ្នា​ច្រើន​គ្រាប់សប្ដាហ៍មុន​រួម​មាន៖​

ទី១ ISI DSC FC 10-1 KHMER UNITED B

ទី២ KHMER UNITED A 7-0 PITOU FC

ទី៣ SNIPER FC 5-2 PMU

ទី៤ RIEL PHNOM PENH 5-2 TANG KOK FF

ការ​ប្រកួត​សប្ដាហ៍​ទី៣​ នៃ​ពាន​រង្វាន់​ KW Cambodia League​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​តារាង​បាល់ទាត់​ KMH​ ដដែល​នៅ​ចុង​សប្ដាហ៍​ថ្ងៃ​សៅរ៍​ អាទិត្យ​នេះ​៕​

លទ្ធផលសប្ដាហ៍ទី២

អត្ថបទ៖ នួន ស៊ីណា​