វេជ្ជបណ្ឌិត គួច ម៉េងលី ៖ គន្លឹះខ្លីៗ ដើម្បីគេងលក់បានស្កប់ស្កល់

  • 2020-02-25 08:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការគេងគឺមានសារៈសំខាន់ណាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដូច្នេះតើគួររៀបចំទម្លាប់យ៉ាងដូចម្តេចដើម្បីបានគេងលក់បានស្កប់ស្កល់? រយៈពេលនៃការគេងដែលល្អ ហើយគ្មានផលប៉ះពាល់ដល់សុខភាពគឺពី ៨ ទៅ ១០ ម៉ោង ដែលជាមធ្យមគឺ ៩ម៉ោង។

រូបតំណាង

តោះមកមើលការចែករំលែកគន្លឹះដើម្បីគេងលក់អោយបានស្កប់ស្កល់ពី លោកឩកញ្ញាវេជ្ជបណ្ឌិត គួច ម៉េងលី ៖

បើកភ្លើងអោយភ្លឺខ្លាំង ឬ ត្រូវកំដៅថ្ងៃអោយបានយ៉ាងតិច២ម៉ោងក្នុងមួយថ្ងៃ

សម្រាប់អ្នកធ្វើការនៅក្នុងការិយាល័យ ឬ អ្នកដែលមិនសូវបានចេញខាងក្រៅ គឺប្រឈមនឹងការគេងមិនលក់នៅពេលយប់។ ដូច្នេះហោចណាស់ បើអ្នកនៅក្នុងការិយាល័យធ្វើការ ត្រូវបើកភ្លើងអោយភ្លឺខ្លាំង ដើម្បីចៀសវាងបញ្ហាគេងនៅពេលយប់ បើជាស្ត្រីមេផ្ទះ ឬ ចាស់ៗ ដែលមិនសូវបានចេញក្រៅផ្ទះ គួរតែរកពេលដើម្បីអោយបាននៅក្រោមកំដៅថ្ងៃយ៉ាងតិច២ម៉ោងក្នុងមួយថ្ងៃ។

ហាត់ប្រាណជាប្រចាំ

ការហាត់ប្រាណជាការបំប៉នរាងកាយដែលយើងគួរអនុវត្តជាប្រចាំ ព្រោះទម្លាប់នៃការហាត់ប្រាណទៀងទាត់នឹងធ្វើអោយមានឥទ្ធិពលល្អលើការគេងផងដែរ។ ការហាត់ប្រាណគួរធ្វើជាប្រចាំនៅពេលព្រឹក ព្រោះវាធ្វើអោយសាច់ដុំមានដំនើរការល្អ ជាពិសេសធ្វើអោយសុខភាពបេះដូងល្អផងដែរ ប៉ុន្តែចៀសវាងការហាត់ប្រាណនៅពេលល្ងាច ព្រោះដំនើរការសាច់ដុំរបស់អ្នកត្រូវធ្វើចលនា ដែលនាំអោយមានផលប៉ះពាល់ដល់ការគេងផងដែរ។

បង្កើតទម្លាប់នៃការគេង

ការបង្កើតទម្លាប់នៃការចូលគេង នឹង ក្រោកពីគេងគឺជារឿងដែលអ្នកគួរតែរៀបចំ នឹង បង្កើតអោយមានក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដើម្បីបានការគេងលក់ដ៏ស្កប់ស្កល់ អ្នកគួរតែមានទម្លាប់ចូលគេង នឹង ក្រោកពីគេងទៅតាមម៉ោងដែលបានកំនត់។

ប្រភព៖ MCQ TV

អត្ថបទ៖​ Art