រឿង​នឹក​ស្មាន​មិន​ដល់​ដែល​គ្រូ​ Sheffield អាច​ធ្វើ​បាន​នៅ​រដូវ​កាល​នេះ

  • 2020-02-25 08:36:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sheffield United បាន​សាង​ព្យុះ​ភ្លៀង​សឹង​មិន​គួរ​ឲ្យ​ជឿ​នៅ​ Premier League រដូវ​កាល​នេះ​ បើ​ទោះ​ជា​ពួកគេ​ត្រឹម​ជា​ក្លឹប​ចំណូល​ថ្មី​ក៏​ដោយ។

លោក​ Chris Wilder

លោក​ Chris Wilder បាន​ដឹកនាំ​ក្រុម​ឡើង​ពី​ក្របខ័ណ្ឌ​លំដាប់​ទី​ពីរ​ កាល​ពី​ដើម​រដូវ​កាល​ ដោយ​ចំណាយ​លុយ​ទិញ​ដូរ​កីឡាករ​ត្រឹម​២៥​លាន​ផោន​ប៉ុណ្ណោះ​អំឡុង​ពេល​ទី​ផ្សារ​បើក​ទាំង​ពីរ​លើក។​ ជា​លទ្ធផល​ Sheffield អាច​នឹង​មាន​ឱកាស​លេង​ Champions League ឬ​ Europa រដូវ​កាល​ក្រោយ​ បន្ទាប់​ពី​ចាញ់​ក្រុម​លេខ​៤​តែ​ ៤​ពិន្ទុ​ប៉ុណ្ណោះ។

ក្លឹប​រហស្សនាម​ The Blades ឬ​កាំបិត​ លេង​២៧​ប្រកួត​ នៅ​លីគ​កំពូល​ឈ្នះ​១០, ស្មើ​១០​ និង​ចាញ់​៧​ មាន​៤០​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ Totenham ដែល​ឈរ​លេខ​៦​ និង​ស្ថិត​នៅ​លើ​ក្រុម​ខ្លាំង​ៗ​ដូចជា​ Wolves, Arsenal, Everton ជា​ដើម៕ ​

ប្រភព៖ Premier League   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី