តេស្ត​ផ្ទាល់​ដៃ S20 Ultra អាច​ផ្តួល iPhone 11 Pro Max ប្រើ RAM 4GB បាន​អត់?

  • 2020-02-26 01:23:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ EverythingApplePro ​បាន​បង្ហោះ​ផ្សាយ​នៅ​វីដេអូ​ថ្មី​មួយ​លើ YouTube ជុំវិញ​ការ​តេស្ត​ផ្ទាល់​ដោយ​ដៃ​ទៅ​លើ​ការ​ប្រៀបធៀប​ល្បឿន​នៃ​ស្មាតហ្វូន Galaxy S20 Utlra និង iPhone 11 Pro Max ​ដែល​មាន​អាយុ​កាល​ចេញ​ផ្សាយ​លើស​គ្នា​ប្រហែល ៥ ខែ។

ការ​ប្រៀបធៀប​នោះ​គឺ​ធ្វើ​ឡើង​លើ S20 Ultra ទំហំ RAM 12GB និង iPhone 11 Pro Max ទំហំ RAM 4GB ដោយ​ឆ្លង​កាត់​ការ​តេស្ត​បើក​បិទ​កម្មវិធី​មួយ​ចំនួន បូក​ផ្សំ​នឹង​ការ Export ចេញ​នៅ​វីដេអូ​កម្រិត 4K ​រួច​ធ្វើ​វា​ម្តង​ទៀត​ស្មើ​នឹង ២ ជុំ។

Samsung S20 Ultra មក​ជាមួយ​ឈីប Snapdragon 865 ​ប្រភេទ 7nm+ ​រត់​លើ Android 10 រី​ឯ iPhone 11 Pro Max ​ប្រើ​ឈីប A13 Bionic ​ប្រភេទ 7nm+ រត់​លើ iOS 13.3.1។

ជា​លទ្ធផល​បាន​បង្ហាញ​ថា​នៅ​ជុំ​ទី ១ ​ស្មាតហ្វូន​របស់ Apple ​បាន​យក​ឈ្នះ​ដោយ​ប្រើ​ពេល ៣ នាទី និង ០៦ វិនាទី ខណៈ​ដែល​ស្មាតហ្វូន​របស់ Samsung ​ប្រើ​ពេល ៣ នាទី និង ១៩ វិនាទី។

ប៉ុន្តែ​ចូល​ដល់​ជុំ​ទី ២ គឺ iPhone បាន​ធ្លាក់​ល្បឿន​ដាច់​បើ​ធៀប​នឹង Samsung ពោល​គឺ​មួយ​ប្រើ​ពេល ១ នាទី និង ៥ វិនាទី រី​ឯ​មួយ​ទៀត​ប្រើ​ពេល ២ នាទី និង ០៤ វិនាទី ​នេះ​ក៏​អាច​ថា​ដោយសារ​កត្តា​នៃ​ទំហំ RAM ខុស​គ្នា​ច្រើន​ផង​ដែរ ធ្វើ​ឲ្យ​ដំណើរការ​ App ក្នុង Background លើ iPhone រាង​ស្ពឹក​ខ្លាំង​បន្តិច៕

ទស្សនាវីដេអូខាងក្រោម៖

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម