តារាចម្រៀងស្រីអង់គ្លេស ធ្លាប់ឈ្នះពាន Grammy ត្រូវគេដាក់ថ្នាំ ចាប់រំលោភ និងបង្ខាំងទុកច្រើនថ្ងៃ

  • 2020-02-26 00:22:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីអង់គ្លេសល្បីឈ្មោះម្នាក់ ដែលបានធ្លាប់ឈ្នះពាន Grammy នាង Duffy បានទម្លាយឲ្យដឹងថា នាងត្រូវគេដាក់ថ្នាំ ហើយចាប់រំលោភ បន្ទាប់ពីត្រូវបង្ខាំងទុកដោយអ្នកវាយប្រហារម្នាក់។

តារាស្រីវ័យ ៣៥ឆ្នាំ ដែលល្បីខ្លាំងចំពោះបទ “Mercy” កាលពីឆ្នាំ២០០៨ បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram របស់ខ្លួន ចែករំលែកអំពីរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់។

នាង Duffy បានសរសេរថា "ខ្ញុំមិនអីទេឥឡូវនេះ ហើយខ្ញុំមានសុវត្ថិភាពហើយ។ ខ្ញុំត្រូវបានគេចាប់រំលោភ និងដាក់ថ្នាំ ហើយបង្ខាំងទុកច្រើនថ្ងៃ”។

តារាស្រីធ្លាប់ឈ្នះពាន Brit Awards ៣ដង និង Grammy ម្តងរូបនេះ បានបន្ថែមទៀតថា "មនុស្សជាច្រើនឆ្ងល់ថាមានរឿងអ្វីកើតឡើងចំពោះខ្ញុំ។ តើខ្ញុំបាត់ខ្លួនទៅណា? ហេតុអ្វី? ការពិតគឺខ្ញុំមិនអីទេ ប៉ុន្តែដើម្បីឲ្យដូចដើមវិញ គឺត្រូវចំណាយពេលច្រើន”៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង