ញាក់សាច់! ករណីឆ្លងវីរុសកូរ៉ូណានៅអ៊ីតាលី កើនដល់ ៤០០ករណីហើយ!

  • 2020-02-27 00:20:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួននៃករណីឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសអ៊ីតាលី បានហក់ឡើងដល់ទៅ ៤០០ករណីហើយ ស្របពេលដែលអន្តរជាតិកំពុងខិតខំដើម្បីទប់ស្កាត់ ការរីករាលដាលនៃវីរុសនេះ។

ចំនួនសរុបថ្មីនេះ បានធ្វើឲ្យវាកើនឡើងរហូតដល់ទៅ ២៥% ក្នុងរយៈពេលត្រឹម ២៤ម៉ោងប៉ុណ្ណោះ ពោលគឺកើនឡើងពី ៨០ករណី (យប់ថ្ងៃអង្គារ៍) នៅប្រទេសអ៊ីតាលី។ វីរុសកូរ៉ូណាបានសម្លាប់មនុស្សនៅក្នុងប្រទេសនេះចំនួន ១២នាក់រួចមកហើយ។

កាលពីថ្ងៃពុធម្សិលមិញនេះ អង្គការសុខភាពពិភពលោក បានឲ្យដឹងថា វាជាលើកដំបូងហើយដែលវីរុសកូរ៉ូណា ត្រូវបានរីកសាយភាយយ៉ាងឆាប់រហ័ស នៅក្រៅប្រទេសចិន។

គិតរហូតមកទល់ពេលនេះ មនុស្សជាង ៨០ ០០០នាក់បានឆ្លងវីរុសនេះ នៅក្នុងប្រទេសជាង៤០ ខណៈការឆ្លងច្រើនបំផុតគឺនៅប្រទេសចិន។ វាបានសម្លាប់មនុស្សច្រើនជាង ២ ៧០០នាក់ហើយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម