Xiaomi ចេញឧបករណ៍បកប្រែភាសារាងតូចដូចទូរសព្ទ ចេះបានដល់ ១៨ ភាសា

  • 2020-02-27 01:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi បានប្រកាសចេញផ្សាយនៅឧបករណ៍បកប្រែភាសាថ្មីស្រឡាងមួយឲ្យឈ្មោះថា Mijia Screen Translator ដែលអាចបកប្រែនៅ ១៨ ភាសា ជាមួយការគាំទ្រប្រព័ន្ធ 4G និង Wi-Fi ផ្ដល់ភាពងាយស្រួលដល់អ្នកនិយមធ្វើដំណើរកម្សាន្តទូទាំងសកលលោក។

រូបរាងរបស់វាប្រៀបដូចជាទូរសព្ទតូចមួយអ៊ីចឹងដែរ ដោយមកជាមួយអេក្រង់ទំហំ ៤,១ អ៊ីញ IPS HD 720p ដោយនៅខាងក្រោមមានគ្រាប់ប៊ូតុងមួយសម្រាប់បញ្ជា អមទម្ងន់ខ្លួនស្រាលល្មម ១៦៥ ក្រាម។ ប្រើប្រាស់រន្ធដោតសាក Type-C មានឧបករណ៍បញ្ចេញសំឡេង Speaker និងមានកាមេរ៉ាមួយគ្រាប់ទំហំ 8MP។

អ្នកប្រើប្រាស់អាចធ្វើការនិយាយជាភាសាគាំទ្រណាមួយ ហើយកំណត់ឲ្យវាបកប្រែទៅកាន់ភាសានោះបាន ដោយមានដូចជាភាសាចិន អង់គ្លេស កូរ៉េ ជប៉ុន បារាំង រុស្ស៊ី អ៊ីតាលី អារ៉ាប់ អេស្ប៉ាញ ន័រវែស ស៊ុយអែត និងថៃជាដើម។

កាមេរ៉ា 8MP ប្រើសម្រាប់ចាប់យករូបភាពឬឃ្លានៃអក្សរណាមួយ ហើយធ្វើការបកស្រែស្វ័យប្រវត្តិ ពោលគឺងាយស្រួលក្នុងការសិក្សាពីទិសតំបន់ឬស្លាកសញ្ញានៅតាមដងវិថី មិនបាច់ហត់សួរគេទៀតឡើយ។

ថ្មរបស់ Mijia Screen Translator មានទំហំ ៣ ០០០mAh អាច Standby កាន់បានដល់ ១៩ ថ្ងៃ និងប្រើប្រាស់ជាប់រយៈពេល ៥ ម៉ោង ដោយវាក៏អាចគាំទ្រការដាក់ស៊ីមកាតបានផងដែរ។ ចំពោះតម្លៃដាក់លក់ថ្លៃ ២៣៨,៩៩ ដុល្លារលើគេហទំព័រ Online របស់ Xiaomi៕

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម