ប្រទេសអាស៊ានចំនួន ៤ ដែលមិនមានស្ថាប័នព្រឹទ្ធសភា
- 2020-02-27 01:41:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអាស៊ានចំនួន ៤ ដែលមិនមានស្ថាប័នព្រឹទ្ធសភា
ចន្លោះមិនឃើញ
ក្នុងតំបន់អាស៊ានយើង ពោរពេញដោយភាពចម្រុះគ្នាមិនថា វប្បធម៌ ឬ រចនាសម្ព័ន្ធនយោបាយឡើយ។ បើនិយាយពីអង្គនីតិប្បញ្ញត្តិ (ស្ថាប័នតាក់តែងច្បាប់) វិញ ប្រទេសខ្លះមានសភា ២ ថ្នាក់ ហើយប្រទេសខ្លះមានតែមួយថ្នាក់ទេ។
ខាងក្រោមនេះជាប្រទេសអាស៊ានទាំង ៤ ដែលមិនមានព្រឹទ្ធសភា៖
ប្រ៊ុយណេ៖ មានសភាឈ្មោះ ក្រុមប្រឹក្សានីតិប្បញ្ញត្តិប្រ៊ុយណេ ដែលមាន ២០អាសនៈ។
ឡាវ៖ មានសភាតែមួយថ្នាក់ឈ្មោះថា រដ្ឋសភាជាតិ ដែលមាន ១៤៩ អាសនៈ។
សិង្ហបុរី៖ មានសភាតែមួយថ្នាក់ឈ្មោះថា សភានៃសិង្ហបុរី ដែលមាន ១០១អាសនៈ។
វៀតណាម៖ មានសភាតែមួយថ្នាក់ឈ្មោះថា សភាជាតិវៀតណាម ដែលមាន ៥០០អាសនៈ៕
អាន៖ មកដឹងចំនួនយុវជននៅកម្ពុជា និងបណ្ដាប្រទេសអាស៊ានផ្សេងទៀត
ប្រភព៖ ASEAN Information Center