ទី​បំផុត Man City ​អាច​ឈ្នះ Real Madrid ​បាន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ​

  • 2020-02-27 02:16:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម Manchester City ​ទី​បំផុត​អាច​ឈ្នះ​ក្រុម Real Madrid ​បាន​ក្នុង​ពាន​រង្វាន់​ផ្លូវការ​ជា​លើក​ដំបូង​ក្នុង​​ប្រវត្តិសាស្ត្រ​ក្លឹប​ហើយ ​ក្នុង​លទ្ធផល ២-១ ​កាល​ពី​​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ជើង​ទី​១​កាល​ពី​យប់មិញ ក្រុម​ម្ចាស់​ផ្ទះ Real Madrid ​បាន​នាំ​មុខ​ក្រុម​ភ្ញៀវ Man City ​១-០ ​ទៅ​ហើយ ប៉ុន្តែ​នៅ​ចុង​ម៉ោង​ពួកគេ​បាន​ភ្លាត់​របូត​គ្រាប់​បាល់​ដល់​ទៅ​២​គ្រាប់​ទៅ​វិញ។ ​ខណៈ​ដែល​ប្រធាន​ក្រុម Sergio Ramos ​ក៏​ទទួល​បាន​កាត​ក្រហម​ថែម​ទៀត​។

ជ័យជម្នះ​របស់​ក្រុម Man City ​នៅ​យប់មិញ​នេះ ​គឺ​ជា​ជ័យជម្នះ​លើក​ដំបូង​សម្រាប់​ក្រុម​នេះ​ហើយ ​លើ​ក្រុម Real Madrid ​ក្នុង​ការ​ប្រកួត​បាន​រង្វាន់​ផ្លូវការ។ ​ដោយ​កន្លង​មក Man City ​ធ្លាប់​ឈ្នះ Real Madrid ​តែ​ក្នុង​ពាន​រង្វាន់​មិត្តភាព​ប៉ុណ្ណោះ ​ពោល​គឺ​នៅ​ឆ្នាំ​២០១៧ ​ឈ្នះ ៤-១ ​ពាន ICC ​។ ​

ត្បិត​តែ​ឈ្នះ​យប់មិញ​នេះ​មែន ប៉ុន្តែ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នៅ​សល់​ជើង​ទី​២​ទៀត ​នៅ​ទឹក​ដី​អង់គ្លេស​ម្ដង។ ​លោក Pep ​ក៏​បាន​ប្រាប់​ក្រុម​ថា ​កុំ​ទាន់​អ ​ព្រោះ​ការ​ប្រកួត​នៅ​សល់​៩០​នាទី​ទៀត ​អ្វី​គ្រប់​យ៉ាង​អាច​កើត​ឡើង​បាន៕

អត្ថបទ៖ ប្រុស យុទ្ធ