ជំងឺឆ្លង COVID-19 កំពុង​វាយលុកពេញកូរ៉េ ងាកមើល​តើ​តារា​ណាខ្លះ​ខ្នះខ្នែងផ្ដល់ជំនួយ?

  • 2020-02-27 03:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេល​ជំងឺឆ្លង​ប្រភេទ​ថ្មី​ COVID-19 កំពុង​រីកសុសសាយ​ពេញ​ពិភពលោក ខាង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឯណេះ​វិញ​ក៏​ស្ថិត​ក្នុង​សភាព​គូរ​ឲ្យ​បារម្ភ​បន្ទាប់​ពី​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ទី១ផ្ទុះ​ជំងឺ​នេះ​ ខណៈ​ចំនួន​អ្នក​ឆ្លង​នៅ​ប្រទេស​កូរ៉េ​កាន់​តែ​កើន​ឡើង​ឥតឈប់។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​សប្បុរសជន​ ក៏ដូចជា​អង្គការ​ជា​ច្រើន​ ពិសេស​បុគ្គលល្បី រួម​មាន​តារាៗ​ផងនោះ​ បានស្រាក់ដៃគ្នា​ផ្ដល់​ការ​ការពារ ឩបត្ថម្ភ​គាំទ្រ​យ៉ាង​ច្រើន។

អ្នក​ដែលចូល​រួម​ក្នុង​សកម្មភាព​មនុស្ស​ធម៌​នា​ពេល​នេះ​រួម​មាន សុទ្ធ​តែ​តារា​ល្បីៗ និង​ជា​អ្នកដែល​មិន​ដែល​បាត់​មុខ​ក្នុង​ការ​ជួរ​សង្គម​ជា​រឿយៗ៖

តារាសម្ដែងជើងចាស់ Lee Young Ae បរិច្ចាគ​ ៥០លានវ៉ុន (ខ្ទង់​ ៤១ ០៩៧ដុល្លារ) កាលពីថ្ងៃទី ២១ ខែកុម្ភៈ ស្របពេល​ តារាសម្ដែង​ Park Seo Joon បា​នឧបត្ថម្ភទឹកប្រាក់ ១០០លានវ៉ុន (ខ្ទង់ ៨២ ១៨៨ដុល្លារ) នៅ​ថ្ងៃទី ២២ ដើម្បីជួយដល់​តម្រូវការ​ចាំបាច់ផ្សេងៗ ក្នុងការ​ការពារ​ប្រការណាមួយ។

តារាសម្ដែង​ Suzy បរិច្ចាគ​ទឹកប្រាក់​ ១០០លានវ៉ុន​ (ខ្ទង់ ៨២ ១៨៨ដុល្លារ) និង​ Joo Ji Hoon បរិច្ចាគ​ ៥០លានវ៉ុន (ខ្ទង់​ ៤១ ០៩៧ដុល្លារ) ទៅឲ្យ​អង្គការ​សប្បុរធម៌​ Good Neighbors។

តារាសម្ដែង Kim Go Eun បរិច្ចាគ​ ១០០លានវ៉ុន​ (ខ្ទង់ ៨២ ១៨៨ដុល្លារ) ឬ​ស្មើ​នឹង​ ៤ម៉ឺន​ម៉ាស អង្គការ​សប្បុរធម៌​ Good Neighbors ដើម្បីជួយ​ដល់​គ្រយសារ​ក្រីក្រ ក៏ដូចជាកុមារ​ និង​ចាស់ជរា ដែល​មិន​មាន​លទ្ធភាព​ទទួល​បាន​ម៉ាស​ការពារ​ការឆ្លង​មេរោគ។

Hyeri (សមាជិក​ក្រុម Girls' Day) បរិច្ចាគ​ ១០០លាន​វ៉ុន​ ទៅ​ដល់​អង្គការ​ Save The Children ដើម្បី​ជួយ​ជា​ជំនួយ​ចាំ​បាច់​ ដល់​កុមារ​ដែល​នៅ​ក្នុង​តំបន់​ Daehu ក៏ដូចជា​ជួយ​ដល់​គ្រួសារ​ដែល​ខ្វះខាត​ខ្លាំង​ ដើម្បី​ការពារ​ពីការ​ឆ្លង​មេរោគ​កូរ៉ូណា។

តារាសម្ដែង Shin Min Ah, Kim Woo Bin, Jung Woo Sung និង​ Gong Yoo បាន​បរិច្ចាគ​ ១០០លានវ៉ុន​ដូចៗគ្នា ដល់​សមាគមន៍ Community Chest of Korea។ ស្របពេល​ជាមួយ​គ្នានេះ​ Park Bo Young ក៏​បាន​បរិច្ចាគ​ ៥០លានវ៉ុនដែរ ដល់​សមាគមន៍​ដូចគ្នា​នេះ។

Yoo Jae Suk តារា​កំប្លែង​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​កូរ៉េ ក៏​ឩបត្ថម្ភ​ ១០០លានវ៉ុន​ ដល់​អង្គការ​ Hope Bridge ជួយ​អ្នក​ដែល​ត្រូវ​ការការ​ជួយ​ចាំ​បាច់​ការពារ​ពី​ការ​ឆ្លង ស្របពេល​ Cha Eun Woo (សមាជិក​ក្រុម ASTRO) ក៏​បរិច្ចាគ​ទឹកប្រាក់​ផ្ទាល់​ខ្លួន​ ៣០លានវ៉ុន (ខ្ទង់​ ២៤ ៦៥៩) តារា​ចម្រៀង​ Sunmi និង​ តារាសម្ដែងស្រី​​ Kim So Hyun ​ បរិច្ចាគ​ម្នាក់​ ១០លានវ៉ុន (ខ្ទង់​ ៨២២១ដុល្លារ) ដល់​អង្គការ​សប្បុរសធម៌​ដូចគ្នាជាមួយ​ Yoo Jae Suk។

អតីត​មេក្រុម iKON B.I ក៏​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌​នេះ​ដែរ ដោយ​បាន​ឩបត្ថម្ភ​ ១សែន​ម៉ាស ជួយ​ដល់​អ្នក​ដែល​ពិបាក​ក្នុង​ការ​ទិញ​ម៉ាស។

តារាសម្ដែង​ Ahn Jae Wook ឧបត្ថម្ភ​ ២០លានវ៉ុន (ខ្ទង់ ១៦ ៤៤៩ដុល្លារ) ដល់​កាកបាទក្រហម​កូរ៉េ​ ក្នុង​ទីក្រុង​ Daegu ដែល​ជា​ចំណុច​កណ្ដាល​មាន​អ្នក​ឆ្លង​មេរោគ​នេះ​ច្រើនជាងគេ។

តារាសម្ដែង​ Lee Si Young ឩបត្ថម្ភ ១០លានវ៉ុនដល់មូលនិធី Beautiful Foundation ហើយ​ទឹក​ប្រាក់​ទាំង​នោះ​នឹង​ប្រើ​ប្រាស់​ជា​បន្ទាន់​ក្នុង​ការ​ជួយ​ដល់​ស្ត្រី​មេម៉ាយ​ខ្វះទីពឹង។

តារាសម្ដែង​ Kim Hye Eun ឯណេះ​ក៏បាន​ឧបត្ថម្ភ​ ៥០លានវ៉ុនដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ Korea Food for the Hungry International ដើម្បី​មាន​លទ្ធភាព​អាច​ទិញ​ម៉ាស និងសម្រួល​ដល់​ការ​​ប្រើប្រាស់​ប្រចាំថ្ងៃ​ ជួយ​ដល់​កុមារ​ដែល​មក​ពី​គ្រួសារ​ក្រីក្រ៕

ប្រភព៖ sbs   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម