អ្នកដឹកនាំឆ្នើមវ័យក្មេងចែករំលែកបទពិសោធន៍ជោគជ័យក្នុងវិស័យធានារ៉ាប់រងកម្ពុជា

  • 2020-02-27 10:21:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​ក្នុង​វ័យ​ទើប​តែ​ ៣០​ ឆ្នាំ​ទេ ​តែ​លោក ហម ហុកឆេង បាន​ក្លាយ​ទៅ​ជា​ប្រធាន​ផ្នែក​លក់​ដ៏​ឆ្នើម​បំផុត​​ប្រចាំ​ក្រុមហ៊ុន មេនូឡាយហ្វ៍ សាខា​ខេត្ត​បន្ទាយមានជ័យ។

​​លោក​បាន​ចាប់​អាជីព​នេះ​តាំង​ពី​​ឆ្នាំ​ ២០១៧​ មក​ម្ល៉េះ​ ដោយ​មាន​សមាជិក​ត្រឹមតែ​ ៣​នាក់​ប៉ុណ្ណោះ​ ស្រប​ពេល​ដែល​ប្រជាជន​ជា​ច្រើន​ក្នុង​សហគមន៍​របស់​លោក​ពុំ​ទាន់​ស្គាល់ ឬ​យល់​ច្បាស់​ថា​អ្វី​ទៅ​ជា​​ធានារ៉ាប់រង​អាយុជីវិត និង​សារៈសំខាន់​របស់​សេវាកម្ម​នេះ​។

​​ក្រោម​ការ​ដឹកនាំ​របស់​លោក​អស់​រយៈពេល​ជិត ៣ ឆ្នាំ​កន្លង​មកនេះ មាន​ទី​ប្រឹក្សា​ធានារ៉ាប់រង​ជាង ៣០០ នាក់​​ នៅ​ក្នុង​ក្រុម​របស់​លោកបាន​ចូលរួម​ប្រឹក្សា​យោបល់ និង​ផ្ដល់​ដំណោះស្រាយ​ក្នុង​ការ​ការពារ​អនាគត​ហិរញ្ញវត្ថុ​ប្រជាជន​កម្ពុជា​រួច​​មក​ហើយ។​​

លោក ហុកឆេង បាន​​លើកឡើង​ថា ៖ « ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​អាជីព​នេះ ​មាន​មនុស្ស​ជា​ច្រើន​ណាស់​បាន​ប្រាប់​ខ្ញុំ​ថា​វា​ គឺ​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ដើម្បី​ជោគជ័យ​ក្នុង​អាជីព​នេះ​ ប៉ុន្តែ​ខ្ញុំ​គឺ​ជា​មនុស្ស​ដែល​តែងតែ​ជម្នះ​ទៅ​លើ​ឧបសគ្គ បើ​ទោះ​បី​ជា​មនុស្ស​ជា​ច្រើន​គិត​ថា​ខ្ញុំ​ធ្វើ​មិនបាន​ក៏ដោយ»។

លោក​មាន​​ប្រសាសន៍​ទៀត​ថា ភាព​ជោគជ័យ​ សម្រាប់​អ្នក​ដឹកនាំ​មិន​ស្ថិត​នៅ​លើ​ប្រាក់ចំណេញ​ ឬ​រង្វាន់​ដែល​ខ្លួន​ទទួល​បាន​នោះ​ទេ។ ភាព​ជោគជ័យ​ពិត​ប្រាកដ​នោះ​ គឺ​ផ្អែក​លើ​ការ​ជួយ​ឲ្យ​សមាជិក​របស់​ខ្លួន​ សម្រេច​គោលដៅ។ ម៉្យាង​​ទៀត អ្វី​ដែល​ធ្វើ​ឲ្យ​លោក​រីករាយ​ជាង​គេ​នោះ​ គឺ​នៅ​ពេល​ដែល​បាន​ធ្វើ​ការ​ក្នុង​វិស័យ​នេះ ហើយ​អាច​បន្ត​ជួយ​ដល់​សង្គម និង​ចូលរួម​ចំណែក​​ក្នុង​ការ​បង្កើន​ឱកាស​ការងារ​ដល់​មនុស្ស​ជុំ​វិញ​ខ្លួន។

ផ្អែក​លើ​ការ​ខំប្រឹង​ប្រែង​ និង​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​លោក​ ហុក ឆេង ត្រូវ​បាន​ទទួល​ស្គាល់​តាម​រយៈ​ការ​ទទួល​បាន​ពាន​រង្វាន់​ថ្នាក់​ជាតិ និង​ក្នុង​តំបន់។

កាល​ពី​ឆ្នាំ ២០១៨ លោក​ទទួល​បាន​ពាន​រង្វាន់​ Asia Star of Excellence នៅ​ទី​ក្រុង​ហុងកុង​ម្ដង​ហើយ។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ពិធី​ប្រគល់​ពាន​កិត្តិយល​ដល់​ទី​ប្រឹក្សា​ធានារ៉ាប់រង​ឆ្នើម​ប្រចាំ​ឆ្នាំ​ ២០១៩ លោក​ទទួល​បាន​ពាន​រង្វាន់ President Cup ក្នុង​នាម​ជា​ប្រធាន​ផ្នែក​លក់​ឆ្នើម​ក្នុង​ចំណោម​ប្រធាន​ផ្នែក​លក់​​ទូទាំង​ប្រទេស​របស់​ មេនូឡាយហ្វ៍ ខេមបូឌា។

ជាចុងក្រោយ​ លោក​ ហុក​ឆេង បាន​និយាយ​ថា ភាព​ជោគជ័យ​នេះ គឺ​អាស្រ័យ​ទៅ​លើ​សកម្មភាព និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​ជា​ច្រវាក់​បន្ត​បន្ទាប់​គ្នា​ក្នុង​ការ​បំពេញ​ការងារ​ជា​រៀងរាល់​ថ្ងៃ​របស់​លោក៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព