BTS លុបចោលការ​ប្រគំតន្ត្រីទេសចរណ៍​ក្រុង​សេអ៊ូល ព្រោះ​កូរ៉ូណា​​នៅសម្ដែង​ឫទ្ធិខ្លាំងពេក

  • 2020-02-28 03:19:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការា​ប្រគំតន្ត្រី​ទេសចរណ៍​របស់​​ BTS គឺ​ "MAP OF THE SOUL TOUR” គ្រោង​នឹង​ចាប់​ផ្ដើម​បេសសកម្ម​នៅ​ថ្ងៃ​ទី ១១ ខែមេសា ឆ្នាំ ២០២០ខាងមុខ​ ហើយ​តាម​គម្រោង​គឺ​នឹង​ធ្វើ​ឡើង​ ២សប្ដាហ៍នៅ​ពហុកីឡដ្ឋាន។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ ផលិតកម្ម Big Hit ទើប​តែ​ចេញ​មុខ​ប្រកាស​ថ្មីៗ​ថា​ ពួកគេ​សម្រេចចិត្ត​លុប​ចោល​ការ​ប្រគំតន្ត្រី​ក្នុង​ទីក្រុង​សេអ៊ូល​ ដោយសារ​ការ​រាតត្បាត​នៅ​ប្រទេស​កូរ៉េ​បន្ត​វាយ​លុក​ខ្លាំង​ពេក។

ផលិតកម្ម​ដដែល​បាន​បញ្ជាក់​ថា​ អ្នក​នឹង​មក​ចូល​រួម​គឺ​មាន​ដល់​ទៅ​ ២សែន​នាក់​ឯណោះ​ ហើយ​ក្នុង​នោះ​ក៏​នឹង​មាន​ក្រុម​ការងារ​រាប់រយ​នាក់​ទៀត​ចាំ​ធ្វើ​ការ​ទៅ​តាម​តួនាទី​រៀងខ្លួន។ ដោយសារ​មាន​មនុស្ស​ច្រើន​បែប​នេះ​ ដូច្នេះ​វា​ក៏​អាចជា​ហានិភ័យ​ខ្ពស់​ដែរ​សម្រាប់​គ្រប់គ្នា​ដែល​នឹង​មក​រួម​ ព្រោះ​មេរោគ​ប្រភេទ​ថ្មី​នេះ​ឆ្លង​សាហាវ​ណាស់។

ពិត​ណាស់ៗ​ ភ្លាមៗ​ស្រាប់​តែ​ត្រូវ​លុប​ចោល​បែប​នេះ​ ប្រាកដជា​ធ្វើ​ឲ្យ​អ្នក​ដែល​ចង់​ចូលរួម​ខក​ចិត្ត ប៉ុន្តែ​ពួកគេ​ច្បាស់ជា​យល់​ច្បាស់​​ចំពោះ​ការ​រក្សា​សុវត្ថិភាព​នេះ។ ក្នុង​នោះ​ ផលិតកម្ម​ Big Hit ក៏​បាន​សម្ដែង​ការ​សុំទោសចំពោះ​គ្រប់គ្នា​ដែរ ប៉ុន្រែ​នេះ​ក៏​ក្នុង​ន័យ​ការពារ​គ្រប់គ្នា​ដែរ ។ ចំណែក​ឯលុយ​ទិញ​សំបុត្រវិញ​ ក្រុមហ៊ុន​ក៏​បាន​វេរឲ្យ​អ្នក​ដែល​ទិញ​រួច​រាល់​វិញ​ដែរ។

ទោះ​បី​ការប្រគំតន្ត្រី​ក្នុង​ទីក្រុង​សេអ៊ូល​ត្រូវ​បាន​លុប​ចោល ប៉ុន្តែ​គម្រោង​ Concert Tour ផ្សេង​ទៀតនឹង​ត្រូវ​ធ្វើ​ឡើង​ធម្មតា​ មិន​មាន​ការ​ផ្លាស់ប្ដូរ​ទេ៕

ខាងក្រោម​ជា​ការ​ជូនដំណឹង​របស់ Big Hit៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម