បញ្ឍប់ការងារអ្នកបើកបរឡានក្រុងម្នាក់ បន្ទាប់ពីបន្ទោបង់នោមតាមផ្លូវសាធារណៈ

  • 2020-02-28 07:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុគ្គលិកបើកបររថយន្តក្រុងម្នាក់ ត្រូវបានបញ្ឈប់ការងារបន្ទាប់ពីគាត់បន្ទោរបង់នោមដាក់កង់រថយន្តឡានក្រុងនៅតាមផ្លូវសាធារណៈ។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (CITY BUS) រាជធានីភ្នំពេញ បានសម្រចបញ្ឈប់ការងារបុគ្គលិកបើកបររថយន្តក្រុងម្នាក់ឈ្មោះ ចេង ចិត្រា ភេទ ប្រុស បន្ទាប់ពីទទួលបានពត៌មាន នឹង រូបភាពដែលបុរសជាអ្នកបើកបរនោះឈរបន្ទោរបង់នោមដាក់លើកង់រថយន្តឡានក្រុង កាលពីថ្ងៃទី២៧ ខែកុម្ភៈ វេលាម៉ោង១២ ថ្ងៃត្រង់ ដែលនេះត្រូវបានចាត់ទុកជាថាទង្វើដែលនាំអោយប៉ះពាល់ដល់កិត្តិយសអង្កភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ នឹង បង្កអោយមានផលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សុជីវធម៌ អនាម័យ សណ្តាប់ធ្នាប់សាធារណៈ នឹង សោភ័ណភាពរាជធានីភ្នំពេញផងដែរ។

អត្ថបទ៖​ Art