Samsung កំពុងកែខៃធ្វើឲ្យ Galaxy S20 ថតរូបកាន់តែប្រសើរ

  • 2020-02-28 07:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​សង្កេត​ឃើញ​ការ​វាយ​តម្លៃ​របស់​អ្នក​វាយ​តម្លៃ​មួយ​ចំនួន​អំពី​ Galaxy S20រួច​មក​ ក្រុមហ៊ុន​ Samsung បាន​ធ្វើ​ការ​បញ្ជាក់​មួយ ថា​​​កំពុង​ធ្វើ​ការ​លើ​ការ​អាប់ដេត​ថ្មី​មួយ ដែល​​នឹង​ពង្រឹង​សមត្ថភាព​នៃ​ការ​ថត​រូប​លើ​ស្មាតហ្វូន​កាមេរ៉ា​​ S20 ឲ្យ​កាន់​តែ​ប្រសើរ។

Samsung បាន​និយាយ​បែប​នេះ​ថា ៖ "Galaxy S20 គឺ​មាន​ប្រព័ន្ធ​កាមេរ៉ា​ទំនើប និង​អស្ចារ្យ​បំផុត។ យើង​តែង​តែ​​ធ្វើ​ការ​​​យ៉ាង​​ហ្មត់​ចត់​​ ក្នុង​ការ​កែ​សម្រួល​សមត្ថភាព​​ទូរសព្ទ​ ដើម្បី​អាច​ផ្ដល់​បទ​ពិសោធន៍​ល្អ​បំផុត​សម្រាប់​អតិថិជន។ ជា​ផ្នែក​នៃ​ការ​ខិត​ខំ​នេះ​គឺ​យើង​កំពុង​ធ្វើ​ការ​លើ​ការ​អាប់​ដេត​ថ្មី​មួយ ដែល​នឹង​បង្កើន​សមត្ថភាព​កាមេរ៉ា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។​​”

ទោះ​យ៉ាង​ណា Samsung មិន​បាន​បញ្ជាក់​ច្បាស់​​ថា​នឹង​ផ្ដោត​លើ​ចំណុច​ណា​ និង​មិន​បាន​ប្រាប់​អំពី​កាល​បរិច្ឆេទ​បញ្ចេញ​ការ​អាប់​​ដេត​​នេះ​នៅ​ឡើយ​ទេ។ ការ​វាយ​តម្លៃ​របស់​​អ្នក​ជំនាញ​មួយ​ចំនួន​ដូច​ជា PC Mag និង Input បាន​លើក​ឡើង​ខ្លះៗ​អំពី​ប្រព័ន្ធ Autofocus ដែល​មិន​មាន​ភាព​ស្ថិរភាព ដោយ​ឧស្សាហ៍​ប្រើ​ប្រាស់​ពេល​យូរ​ក្នុង​ Focus ជាប់​លើ Subject មួយ ហើយ​ពេល​ខ្លះ​មិន​អាច Focus បាន​ទៀត៕​​​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង