ទូរសព្ទ 5G ចេញមួយទៀតហើយ! លើកនេះតម្លៃត្រឹម ៣០០ដុល្លារ ស្ដើង

  • 2020-02-28 07:42:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

vivo បាន​ប្រកាស​ចេញ​ទូរសព្ទ​ 5G ​លំដាប់​​​ថវិកា​មួយ ក្នុង​កម្មវិធី​ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​ចិន ដែល​វា​នឹង​ចេញ​លក់​នៅ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី ៨ ខែ​មីនា ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ៣១៤ ដុល្លារ។

vivo Z6 5G គឺ​ប្រើ​ប្រាស់​បន្ទះ​ឈីប​ Snapdragon 765G អម​ជា​មួយ RAM ទំហំ ៦ GB ឬ​ ៨GB និង​អង្គ​ផ្ទុក​ទំហំ ១២៨GB។ វា​ក៏​មាន​បំពាក់​មក​ជា​មួយ​បច្ចេកវិទ្យា​បញ្ចុះ​កម្ដៅ​ដោយ​ទឹក ដែល vivo អះអាង​ថា​អាច​បញ្ចុះ​កម្ដៅ​បាន​រហូត​ដល់ ១០ អង្សា​សេ។

អេក្រង់​របស់​ស្មាតហ្វូន​នេះ​មាន​ទំហំ ៦,៥៧ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ និង​មាន​ស្នាម​ឆក​តូច​មួយ​សម្រាប់​បំពាក់​កាមេរ៉ា​ Selfie ទំហំ ១៦MP។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​ប្រព័ន្ធ​កាមេរ៉ា ៤ គ្រាប់ ដែល​កាមេរ៉ា​មេ​មាន​កម្រិត ៤៨MP, កាមេរ៉ា Ultra-Wdie មាន​កម្រិត ៨MP, កាមេរ៉ា Macro មាន​កម្រិត ២MP និង​កាមេរ៉ា​វាស់​ជម្រៅ​កម្រិត ២MP។

ថ្ម​របស់ Z6 5G មាន​ទំហំ​ធំ​រហូត​ដល់ ៥០០០ mAh ដែល​អាច​សាក​ថ្ម​ល្បឿន​លឿន​ដល់ ៤៤ វ៉ាត់។ vivo និយាយ​ថា​ចំណាយ​ពេល​ត្រឹម ៦៥ នាទី អាច​សាក​ថ្ម​បាន​ពេញ ១០០%។ មុខងារ​ដទៃ​ទៀត​មាន​ដូច​ជា​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ, ទ្រាំទ្រ​ Dual-Mode 5G, ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Android ដែល​មាន​ Funtocuh OS 10 នៅ​ពី​លើ។

​​ប្រភេទ​ RAM ៦GB/១២៨GB មាន​តម្លៃ​ប្រមាណ ៣១៤ ដុល្លារ ចំណែក​ប្រភេទ RAM ៨GB/១២៨GB មាន​តម្លៃ​ប្រមាណ​ ៣៧០ ដុល្លារ។ vivo មិន​ទាន់​បញ្ជាក់​ពី​ការ​ចេញ​លក់ Z6 5G នៅ​លើ​ទីផ្សារ​ក្រៅ​​ពី​ប្រទេស​ចិន​​នៅ​ឡើយ​ទេ៕

ប្រភព៖ Androidcentral   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម