ប្លែក! ច្នៃ Prius ដាក់ម៉ាស៊ីនម៉ាស៊ូត លាន់សំឡេង​រងំ​

  • 2020-03-02 09:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ច្រើន​ឆ្នាំ​មក​ហើយ រថយន្ត Toyota Prius ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​រថយន្ត​បរិស្ថាន​មួយ ដោយ​មាន​បញ្ចេញ​កម្រិត​ឧស្ម័ន​ពុល​ទាប សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​ខ្ពស់​ និង​​មាន​សំឡេង​ស្ងាត់​រងំ​ទៀត​ផង។ យ៉ាងណាក្ដី ម្ចាស់​រថយន្ត​ Prius ម្នាក់​ឈ្មោះ Ben Schulz បាន​ធ្វើ​ការ​កែច្នៃ Prius របស់​ខ្លួន ខុស​ប្លែក​ពី​គេ​តែ​ម្ដង។

ដោយ​ចង់​បង្កើត​អ្វី​ដែល​ប្លែក​គេ​នោះ Schulz បាន​បំពាក់​រថយន្ត Prius ពណ៌​ទឹក​ប្រាក់​របស់​ខ្លួន ជា​មួយ​ម៉ាស៊ីន​​ម៉ាស៊ូត Turbo ​ម៉ូដែល 4BT Cummins ដែល​​ត្រូវ​នឹង​​ប្រឡោះ​ម៉ាស៊ីន​របស់ Prius យ៉ាង​​ល្អ។ រថយន្ត​ប្លែក​គេ​នេះ​ដែរ បាន​បំពាក់​នូវ​បំពង់​ស៊ីមាំង​និង​ត្រង់​ទីតាំង​ម៉ាស៊ីន​តែ​ម្ដង។

4BT Cummins គឺ​ជា​ម៉ាស៊ីន​ម៉ាស៊ូត Turbo មាន​​ចំណុះ ៣,៩ លីត្រ មាន​បួន​ស៊ីឡាំង អាច​បង្កើត​កម្លាំង​បាន​ ១០៥ សេះ។ ម្ចាស់​រថយន្ត​នេះ បាន​ដាក់​ឈ្មោះ​រថយន្ត​របស់​ខ្លួន​ថា​ PriCum ដោយ​ជា​ការ​រួម​បញ្ចូល​នៃ​ពាក្យ Prius និង Cummins។

ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង