WHO ក៏ប្រើ TikTok ដែរពេលនេះ!

  • 2020-03-03 07:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ដោយ​សារ​តែ​ព្រួយបារម្ភ​អំពី​ការ​ចែក​រំលែក​ព័ត៌មាន​មិន​ពិត​អំពី​ការ​ផ្ទុះ​វីរុស​​កូរ៉ូណា នា​ពេល​នេះ​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់ WHO បាន​ចូល​រួម​ប្រើ​ប្រាស់​កម្មវិធី TikTok ដែល​ជា​បណ្ដាញ​សង្គម​ប្រភេទ​វីដេអូ​​ដ៏​ល្បី​ខ្លាំង​មួយ។

គិត​ត្រឹម​បច្ចុប្បន្ន​នេះ​គណនី​របស់​ WHO មាន​អ្នក Follower ជាង ១៧ ម៉ឺន​នាក់ និង​មាន​ចំនួន​ចុច​ Like សរុប ១,២ លាន​ដង។ វីដេអូ​ដំបូង​របស់ WHO គឺ​មាន​​ផ្ដល់​ការ​ណែនាំ​អំពី​វិធី​ការពារ​ខ្លួន​​ពី​វីរុស​កូរ៉ូណា ដោយ​មាន​ការ​លាង​សម្អាត​ដៃ​ជា​មួយ​ទឹក​លាង​សម្អាត​មាន​ជាតិ​អាល់កុល ឬ​ប្រើ​សាប៊ូ និង​ទឹក​, ក្អក ឬ​កណ្ដាស់​ដោយ​ប្រើ​ប្រាស់​កែង​ដៃ ឬ​ប្រើ​ក្រដាស​ទប់ ជំនួស​ឲ្យ​ការ​ប្រើ​​​បាត​ដៃ​ទប់។

@who

We are joining @tiktok to provide you with reliable and timely public health advice! Our first post: How to protect yourself from ##coronavirus ?

♬ original sound - who

វីដេអូ​ទី​ពីរ​គឺ​មាន​ប្រាប់​អំពី​ប្រើ​ប្រាស់​ម៉ាស់​មុខ​ការពារ​ដ៏​ត្រឹមត្រូវ ដោយ​ធានា​ថា​ម៉ាស់​មិន​មាន​រន្ធ​ធ្លាយ ធានា​ថា​មិន​ប៉ះ​ផ្នែក​ខាង​មុខ​នៃ​ម៉ាស់​ដោយ​ដៃ​របស់​អ្នក និង​វិធី​ពាក់​លើ​មុខ​ដ៏​ត្រឹម​ត្រូវ។ WHO បាន​សង្កត់​ធ្ងន់​ថា​ ម៉ាស់​នេះ​ចាំ​បាច់​តែ​ពេល​ដែល​អ្នក​ត្រូវ​មើល​ថែ​អ្នក​មាន​ជំងឺ​ប៉ុណ្ណោះ។

@who

When & how should masks be worn in order to protect against the new ##coronavirus ?

♬ original sound - who

គួរ​ដឹង​ថា​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​កន្លង​មក​នេះ​ WHO បាន​ចំណាយ​ពេល​ប្រយុទ្ធប្រឆាំង​នឹង​ការ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត​អំពី​វីរុស​កូរ៉ូណា​លើ​អនឡាញ ខណៈ​ដែល​វីរុស​នេះ​កំពុង​បន្ត​រីក​រាល​ដាល​ខ្លាំង​ឡើង៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង