Twitter ឲ្យបុគ្គលិកជិត ៥០០០ នាក់នៅជុំវិញពិភពលោក ធ្វើការពីផ្ទះ

  • 2020-03-03 08:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​ទំនាក់ទំនង​ Twitter បាន​លើក​ទឹក​ចិត្ត​​ពេញ​ទី​ដល់​បុគ្គលិក​ជិត ៥ ពាន់​នាក់​នៅ​ទូទាំង​ពិភពលោក​ឲ្យ​ធ្វើ​​ការ​ពី​​ផ្ទះ​ដោយ​ព្រួយ​បារម្ភ​អំពី​ការ​​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​លើ​វិបសាយ​ផ្លូវ​ការ​របស់ Twitter នា​ថ្ងៃ​ទី ២ ខែ​មីនា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកាស​អំពី​ការ​ដក​ខ្លួន​ចេញ​ពី​សន្នីសីទ​ South by Southwest ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នា​ចុង​ខែ​មីនា នៅ​រដ្ឋ​តិចសាស់។

បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ហុងកុង ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​ពី​ផ្ទះ ប៉ុន្តែ​ការិយាល័យ​របស់ Twitter នៅ​តែ​បើក​ទទួល​អតិថិជន​ដូច​គ្នា។ ក្រៅ​ពី​ Twitter មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត​ដែល​បាន​ឲ្យ​បុគ្គលិក​ធ្វើ​ការ​ពី​ផ្ទះ ពន្យារ​ពេល​ការ​ធ្វើ​​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជា​ពិសេស​​ទៅ​កាន់​អាស៊ី និង​មាន​ខ្លះ​ប្រកាស​​រំសាយ​ ឬ​ពន្យារពេល​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​អាមេរិក ដូច​ជា Facebook និង Alphabet ជា​ដើម៕​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង