ចេញរូបរាងពិត Pixel 4a ឌីហ្សាញរូបរាងស្អាតជាង Pixel 4

  • 2020-03-04 01:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ឆ្នាំ​កន្លង​ទៅ​គេ​បាន​ឃើញ​រូបភាព Render ដែល​បង្ហាញ​អំពី​រូបរាង​របស់ Google Pixel 4a ដែល​មាន​ការ​ឌីហ្សាញ​រូបរាង​ស្អាត​បំផុត បើ​ធៀប​នឹង​ Google Pixel 4 និង Pixel 4 XL។

នា​ពេល​នេះ​មាន​​ការ​លេច​ចេញ​រូបភាព​កាន់​ Google Pixel 4a នៅ​នឹង​ដៃ ដែល​អាច​បញ្ជាក់​អំពី​ការ​ឌីហ្សាញ​បង្ហាញ​តាម​រយៈ​រូបភាព Render កន្លង​មក។ រូបភាព​ថ្មី​ពីរ​សន្លឹក​បាន​បង្ហាញ​អំពី​ផ្នែក​ខាង​មុខ​មាន​ចោះ​​អេក្រង់​បំពាក់​កាមេរ៉ា Selfie និង​មាន​ស៊ុម​អេក្រង់​ស្ដើង​ស្អាត ចំណែក​ផ្នែក​ខាង​ក្រោយ​មាន​ទ្រនាប់​ស្កេន​​ម្រាម​ដៃ និង​កាមេរ៉ា​​មួយ​គ្រាប់ ហើយ​មាន​នូវ​អក្សរ "G” តំណាង​ឲ្យ​ម៉ាក Google។

អំពី​លក្ខណៈ​សម្បត្តិ​របស់ Pixel 4a គេ​ដឹង​មិន​ច្រើន​នោះ​ទេ ដោយ​រំពឹង​ថា​នឹង​ប្រើ​បន្ទះ​ឈីប Snapdragon 730, ប្រើ RAM ទំហំ ៤GB, អង្គ​ផ្ទុក ៦៤GB និង​កាមេរ៉ា​ទំហំ ១២MP នៅ​ផ្នែក​ខាង​ក្រោយ។ ប្រសិន​បើ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ទេ​នោះ Pixel 4a នឹង​ត្រូវ​ប្រកាស​ចេញ​នា​ខែ​ឧសភា​ខាង​មុខ ក្នុង​កម្មវិធី Google I/O៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង