មកដឹង ៥ចំណុចងាយៗ ដាំបាយឲ្យស្រួយឆ្ងាញ់ ហូបទៅជក់មាត់ (មានវីដេអូ)
- 2020-03-10 06:35:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង ៥ចំណុចងាយៗ ដាំបាយឲ្យស្រួយឆ្ងាញ់ ហូបទៅជក់មាត់ (មានវីដេអូ)
ចន្លោះមិនឃើញ
ជាការពិតណាស់ ការដាំបាយពិតជាមានភាពងាយស្រួលសម្រាប់មនុស្សមួយចំនួន។ ប៉ុន្តែដើម្បីដាំបាយឲ្យបានល្អឥតខ្ចោះ គួរឲ្យចង់ញ៉ាំវិញ ជឿថាមិនមែនសុទ្ធតែគ្រប់គ្នាអាចធ្វើបាននោះទេ។ ការជ្រើសរើសអង្ករ, ការដាក់កម្រិតទឹក និងវិធីសាស្ត្រមួយចំនួន ពិតជាកត្តាសំខាន់ដើម្បីអាចដាំបាយឆ្អិនល្អ បើមិនដូច្នេះទេបាយដែលដាំចេញមកអាចស្រួយពេក, ជ្រាយពេក ឬបាយឆៅជាដើម។
ខាងក្រោមនេះ គឺជា៥ចំណុចងាយៗ ដាំបាយឲ្យស្រួយឆ្ងាញ់ ញ៉ាំជក់មាត់ ៖
១. ដាំទឹកឲ្យពុះរួចចាក់អំបិលបន្ដិចចូល
ក្រោយពេលលាងអង្កររួច អ្នកអាចដាក់ទឹកចូលទៅក្នុងឆ្នាំង ដាំវារហូតដល់ទឹកពុះ។ បន្ទាប់មក បង់អំបិលមួយស្លាបព្រាកាហ្វេចូលទៅក្នុងឆ្នាំង។
២. ចាក់អង្ករចូល
យកអង្ករដែលលាងស្អាតរួច ចាក់ចូលទៅក្នុងទឹកដែលកំពុងពុះ។
៣. កូរអង្ករក្នុងឆ្នាំងឲ្យសព្វល្អ
ប្រើស្លាបព្រាដើម្បីកូរអង្ករក្នុងឆ្នាំងដើម្បីកុំឲ្យផ្ដុំលើគ្នា (កូរតែម្ដងបានហើយ ជៀសវាងការកូរច្រើនដងនាំឲ្យបាយជ្រាយ និងស្អិត)
៤. បិទគម្របឆ្នាំ និងផ្ងំបាយ
ត្រូវប្រាកដថាគម្របឆ្នាំងបិទជិតល្អ ហើយបើកភ្លើងកម្រិតទាបបំផុតដើម្បីផ្ងំបាយឲ្យឆ្អិនល្អ។ ទុកចោលរយៈពេលប្រហែល ១៨នាទី សឹមបិទភ្លើងរួចទុកចោល ៥នាទីទៀត។
៥. ជ្រោយបាយជាមួយសម
គ្រាន់តែយកសម មកជ្រោយបាយដែលឆ្អិនរួចឲ្យសព្វល្អ មុនទទួលទានជាការស្រេច៕
សូមទស្សនាវីដេអូខាងក្រោម ៖