AC Milan បរិច្ចាគ​​ជិត​៣​សែន​អឺរ៉ូ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូរ៉ូណា​

  • 2020-03-10 07:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AC Milan បាន​បរិច្ចាគ​ប្រាក់​ប្រមាណ​២​,​៥​សែន​អឺរ៉ូ​សម្រាប់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូរ៉ូណា​ដ៏​កាច​សាហាវ​ដែល​កំពុង​វាយលុក​ប្រទេស​អ៊ីតាលី​ទាំង​មូល។

ជា​ការ​ឆ្លើយ​តប​រដ្ឋាភិបាល​​ប្រទេស​​មួយ​នេះ​បាន​ប្រកាស​បិទ​ព្រឹត្តិការណ៍​កីឡា​គ្រប់​ប្រភេទ​រហូត​ដល់​ថ្ងៃ​​ទី​៣​ ខែ​មេសា​​ ដើម្បី​បង្ការ​​ការ​រីក​រាលដាល​នៃ​វីរុស​។ តួ​លេខ​ចុង​ក្រោយ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ អ៊ីតាលី​មាន​អត្រា​​អ្នក​ឆ្លង​ចំនួន​៩១៧២​នាក់​ច្រើន​ជាង​ប្រទេស​ណា​ទាំង​អស់​នៅ​អឺរ៉ុប និង​ច្រើន​បំផុត​ទី​ពីរ​បន្ទាប់​ពី​ចិន។​​​​​​​

នៅ​ទូទាំង​ពិភពលោក​មាន​ករណី​ឆ្លង​វីរុស​ចំនួន ១១៤៤៥៨ ករណី​ដែល​មាន​មនុស្ស​ស្លាប់​ចំនួន​៤​០២៧​នាក់។ មនុស្ស​ជាង ៣​១០០ នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​ចិន​ខណៈ​មនុស្ស​ជាង ៤០០ នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នៅ​ប្រទេស​អ៊ីតាលី៕

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ