មិនធ្លាប់ដឹង! សិង្ហបុរីយកថ្លៃព្យាបាលដល់ជាង ៥ពាន់ដុល្លារពីអ្នកជំងឺ Covid-19
- 2020-03-11 01:38:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធ្លាប់ដឹង! សិង្ហបុរីយកថ្លៃព្យាបាលដល់ជាង ៥ពាន់ដុល្លារពីអ្នកជំងឺ Covid-19
ចន្លោះមិនឃើញ
រដ្ឋាភិបាលសិង្ហបុរី បានចាប់ផ្ដើមគិតថ្លៃព្យាបាលពីភ្ញៀវទេសចរដែលទទួលការព្យាបាលជំងឺឆ្លងថ្មី Covid-19 ក្នុងប្រទេស។ នេះបើតាមការឲ្យដឹងពីរដ្ឋបាលក្រុង។
វិធានការណ៍ថ្មីរបស់សិង្ហបុរីនេះ ត្រូវបានប្រកាសកាលពីថ្ងៃចន្ទកន្លងទៅ ហើយចូលជាធរមានចាប់ពីថ្ងៃទី ៧ខែមីនា នៅពេលដែលអាជ្ញាធររកឃើញអ្នកដំណើរពីរនាក់មកពីឥណ្ឌូនេស៊ីមានផ្ទុកវីរុសនេះ។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ ដោយមើលឃើញពីការកើនឡើងនូវចំនួននៃការឆ្លងជំងឺ Covid-19 នៅទូទាំងពិភពលោកហើយការកើនឡើងនូវចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសសិង្ហបុរី យើងត្រូវគិតគូរជាអាទិភាពពីធនធាននៅមន្ទីរពេទ្យសាធារណៈរបស់យើង។” គេហទំព័ររបស់ក្រសួងសុខាភិបាល ឲ្យដឹងថាការព្យាបាលការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យរដ្ឋសាំងហ្គាពួរជាធម្មតាមានតម្លៃចន្លោះពី ៤ ៣០០-៥ ៨០០ ដុល្លារ។
គួរបញ្ជាក់ថា មកទល់ពេលនេះ សិង្ហបុរីមានករណីឆ្លងជំងឺ Covid-19 ចំនួន ១៦៦ករណីហើយនៅទូទាំងប្រទេស៕