ទេសចរធ្លាក់ដោយសារ Covid-19ខ្លាំងពេក! ថៃប្រើវិធីមួយ ដើម្បីស្ដារវិស័យនេះឡើងវិញ

  • 2020-03-11 03:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ក្នុង​ខេត្ត​ឈៀងរ៉ៃ​ភាគ​ខាង​ជើង​ប្រទេស​ថៃ បាន​សម្រេច​ថា​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​អាង​ទឹក​ក្ដៅ ១០​កន្លែង​ក្នុង​ខេត្ត ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​តំបន់​ឡើង​វិញ ក្រោយ​មាន​ការ​ធ្លាក់​ចុះ ៧០​%​ដោយ​សារ​ការ​រាល​ដាល​នៃ Covid-19។

ការិយាល័យ​ទេសចរ​ក្នុង​ខេត្ត​ឈៀងរ៉ៃ និង​ការិយាល័យ​មួយ​ចំនួន​ទៀត បាន​ធ្វើ​ការ​ស្ទាបស្ទង់​អាង​ទឹក​ក្ដៅ​ជាង ១០​កន្លែង​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ឲ្យ​សម​ស្រប​ទៅ​នឹង​គ្រប់​ប្រភេទ​ភ្ញៀវ​ទេសចរ​ទាំង​អស់ ជា​ពិសេស​ភ្ញៀវ​ដែល​មាន​ការ​បារម្ភ​ពី​សុខភាព​ខ្លាំង។ ក្រោយ​ការ​ស្ទាបស្ទង់ ​ភ្នាក់ងារ​ទេសចរ, សណ្ឋាគារ, ភោជនីយដ្ឋាន និង​ហាង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ នឹង​រៀប​ចំ​កម្មវិធី​ដំណើរ​កម្សាន្ដ​សម្រាប់​ភ្ញៀវ ដោយ​សារ​តែ​កម្ដៅ​ក្ដៅ​នឹង​អាង​ទឹក​នឹង​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ពី​មេរោគ ហើយ​តំបន់​នេះ​ជា​តំបន់​ធម្មជាតិ​មិន​មាន​មនុស្ស​ច្រើន​កុះ​ករ​នោះ​ទេ។

គួរ​ឲ្យ​ដឹង​ថា អាង​ទឹក​ក្ដៅ​ដែល​នឹង​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​មាន​ដូច​ជា Thaweesin, Pong Pu Fuang, PhaSert, Pong Phra Bar ក្នុង​ឃុំ Muang និង Pa Tueng ក្នុង​ឃុំ Mae Chan៕

ប្រភព៖ Mailonline   ប្រែ​សម្រួល៖ រ័ត្ន