កុំចេះតែជឿ! WHO បកស្រាយរឿងថា "ផឹកស្រាអាចការពារខ្លួនពីកូរ៉ូណាវីរុស”
- 2020-03-12 06:50:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចេះតែជឿ! WHO បកស្រាយរឿងថា "ផឹកស្រាអាចការពារខ្លួនពីកូរ៉ូណាវីរុស”
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក បានធ្វើការបកស្រាយពីចម្ងល់របស់ប្រជាជនទូទាំងពិភពលោក ក្រោយមានការអះអាងថាការផឹកស្រាអាចការពារខ្លួនពី Covid-19 ដែលផ្ទុះឡើងក្នុងប្រទេសចិន។
នៅក្នុងការបង្ហោះលើបណ្ដាញសង្គម WHO បកស្រាយថា "ការផឹកស្រាមិនអាចការពារខ្លួនពីការឆ្លងនៃវីរុស Covid-19 បានទេ។" លើសពីនេះទៀត WHO បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា គ្រឿងស្រវឹង គួរទទួលទានក្នុងកម្រិតមធ្យមប៉ុណ្ណោះ ហើយអ្នកដែលមិនចេះផឹកស្រា មិនគួរចាប់ផ្តើមផឹកក្នុងគោលបំណងបង្ការការឆ្លងឡើយ។
គួរឲ្យដឹងថា មកទល់ពេលនេះ កូរ៉ូណាវីរុសដែលបានផ្ទុះឡើងក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន បានសម្លាប់មនុស្ស ៤ ៦២៩នាក់ហើយ ខណៈដែល ១២៥ ៩៥៥នាក់ផ្សេងទៀតឆ្លងជំងឺនេះ៕