ពិធីករ​ល្បី​ប្រចាំ​កម្មវិធី Super Champ ឆ្លង​វីរុស​កូរ៉ូណា

  • 2020-03-13 07:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Matthew ដែល​ជា​ពិធីករ​កីឡា​គ្រប់​គ្នា​ធ្លាប់​ស្គាល់​និង​ឃើញ​មុខ​តាម​រយៈ​កម្មវិធី​ប្រដាល់ Super Champ និង Thai Fight ប្រកាស​ថា ខ្លួន​បាន​ឆ្លង​វីរុស​កូរ៉ូណា។

ដំណឹង​នេះ​ត្រូវ​បាន Matthew ប្រកាស​លើ​គណនី​បណ្ដាញ​សង្គម Instagram​ របស់​ខ្លួន និង​អំពាវនាវ​ដល់​​​មនុស្ស​​គ្រប់គ្នា​ដែល​ធ្លាប់​បាន​ទាក់ទង​ជាមួយ​លោក​កាល​ពី​ពេល​ថ្មី ឲ្យ​ទៅ​ពិនិត្យ​សុខភាព។

ក្នុង​វីដេអូ​និយាយ​ពាក់​ម៉ាស​ខ្មៅ Matthew ដែល​ជា​តារា​សម្ដែង​មួយ​រូប​ដែរ​នោះ​បាន​និយាយ​ថា៖ “នេះ​​មិនមែន​និយាយ​លេង​សើ់ច​ទេ សម្រាប់​មនុស្ស​ដែល​បាន​ជិតស្និទ្ធ​ជាមួយ​ខ្ញុំ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​​នេះ​សូម​ធ្វើ​ការ​ប្រុងប្រយ័ត្ន ដោយ​សារ​ខ្ញុំ​មាន​ផ្ទុក Covid-19”។ បញ្ជាក់​ថា នៅ​ប្រទេស​មាន​ការ​ឆ្លង​វីរុស​កូរ៉ូណា​ជាង​៧០​ករណី​ហើយ​នៅ​ពេល​នេះ៕

​​

អត្ថបទ៖ ហេង សុធារិទ្ធិ