តោះ​អ៊ុត​មើលលក្ខណៈពិសេស នៃស្មាតហ្វូនស៊េរីថ្មី OPPO Reno3

  • 2020-03-20 06:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត OPPO ពិតជាមិនធ្វើឲ្យអ្នកនិយកគាំទ្រខកបំណងមែន ដោយបានទម្លាយនូវស្មាតហ្វូនល្អឯកប្រចាំ ២០២០ គឺ OPPO Reno3 ដែលមាន​រហស្សនាម​ស្តេច​ទូរសព្ទ​ថតរូប​ស៊ែលហ្វី​សាហាវ នៅតាមការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ OPPO កាលពីយប់ថ្ងៃទី ១៩ មីនា ២០២០។

វត្តមាន OPPO Reno3 អ្នកឯកទេសស៊ែលហ្វីជំនាន់ថ្មី តាមរយៈការ Premiered Live ខ្នាតធំលើកដំបូងបង្អស់ លើបណ្តាញសង្គមហ្វេសប៊ុក OPPO និង ​សារព័ត៌មាន​ល្បីៗយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានទាក់ទាញនិងផ្អើល អ្នកលេងហ្វេសប៊ុក ចូលរួមទស្សនារាប់ម៉ឺននាក់ ដើម្បី​អ៊ុត​មើល បច្ចេកវិទ្យាថ្មីៗ រូបរាង និង សមត្ថភាពពិតរបស់វា។

មានឈាមជ័រ (DNA)ជាស្មាតហ្វូនកូនកាត់ត្រកូល F អ្នកឯកទេសស៊ែលហ្វី និង ត្រកូល Reno តំណាងឲ្យការតស៊ូនិងច្នៃប្រឌិត OPPO Reno3 មានតួខ្លួនកាលីបអស្ចារ្យជាងមុន បំពាក់នូវកាមេរ៉ាមុខទំហំធំ រហូតដល់ ៤៤មេហ្គាភិស៊ែល ជាមួយនឹងមុខងារ Ultra Night Selfie ដែលជាការឆ្លើយតបយ៉ាងរហ័សក្រុមហ៊ុនOPPO ទៅកាន់សំណូមពរអ្នកប្រើប្រាស់ជុំវិញពិភពលោក។ គ្រប់គ្នានឹងលែងខ្លាចថតរូប ថតវីដេអូ ស៊ែលហ្វី នៅពេលយប់សម្រាប់បង្ហោះលើបណ្តាញសង្គម ឬ ទុកជា​អនុស្សាវរីយ៍​ទៀតហើយ ជាមួយនឹងកាមេរ៉ាថតរូបស៊ែលហ្វីទំហំធំមហិមាលើកដំបូងដែលនឹងបំពាក់នៅលើស្មាតហ្វូនស៊េរីថ្មី OPPO Reno 3 នេះតែម្តង។ មិនត្រឹមតែមានភាពអស្ចារ្យលើការថតរូបស៊ែលហ្វីប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាបួនអាចថតរូបច្បាស់ស្អាតគ្រប់ពេល និងអាចផលិតរូបភាពទំហំរហូតដល់ទៅ 108MP ថតរឹតតែច្បាស់សាហាវ ដិតគ្រប់ចំណុចទៀតផង។

រឹតតែអែមក្រុមហ៊ុន OPPO បានបន្ថែមនូវបច្ចេកវិទ្យាទប់លំនឹងកម្រិត Pro មួយទៀតពីលើបច្ចេកវិទ្យាទប់លំនឹងដែលមានស្រាប់ ធ្វើឲ្យអ្នកស្រឡាញ់ការថតវីដេអូកាន់តែពេញចិត្តនិងសប្បាយថត ឥតសំចៃដៃតែម្តង ហើយបើចង់ស្រាយចម្លល់សូមចុចទស្សនាវីដេអូខាងក្រោមនេះ ៖

សរុបមក ស្មាតហ្វូនស៊េរីថ្មី OPPO Reno3 លើកនេះ អាចជាស្តេចទូរសព្ទថតរូបស៊ែលហ្វីស្អាតបំផុតប្រចាំឆ្នាំ ២០២០ ដែលអាចថតបានរហូតដល់ 44MP ច្បាស់ទាំងយប់ ទាំងថ្ងៃ ទាំងព្រឹក ពោលគឺច្បាស់គ្រប់ពេល ហើយនិងទទួលបានការគាំទ្រកាន់តែខ្លាំងក្លាជាង OPPO ត្រកូល F និង Reno ស៊េរីជំនាន់មុន។

ជាពិសេស Reno3 អាចនឹងរួមចំណែកយ៉ាងធំក្នុងការជម្រុញឲ្យក្រុមហ៊ុនស្មាតហ្វូនបច្ចេកវិទ្យាឈានមុខមួយនេះ ក្តោបក្តាប់ចំណែកទីផ្សារកាន់តែធំ និងឈានដល់សម្រេចគោលដៅ និង​មហិច្ឆតា​ថែមទៀតក៏ថាបាន។ ប៉ុន្តែយើងក៏មិនទាន់ប្រាកដ ១០០% ដែរ អញ្ចឹងមានតែរង់ចាំអ៊ុតមើលសមត្ថភាពពិត រូបរាងពិត តម្លៃពិតនៃស្តេចទូរស័ព្ទថតរូបស៊ែលហ្វី OPPO Reno3 នៅក្នុងកម្មវិធីការប្រគុំតន្រ្តី OPPO Reno3 Ultra Night នៅថ្ងៃទី ២៤ មីនា ខាងមុខនេះសិន។ សូមកុំភ្លេចទស្សនាការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ OPPO រួចធ្វើការ​ទស្សន៍ទាយ​តម្លៃពិត OPPO Reno3 ទាំងអស់គ្នា ព្រោះមានឱកាសឈ្នះទូរសព្ទ Reno3 ចំនួន ៣ រង្វាន់ និង កាសឥតខ្សែចំនួន ១០ រង្វាន់ សូមកុំឲ្យឱកាសល្អនេះកន្លងផុតទៅដោយងាយៗ។

សូមរំលឹកថា បច្ចុប្បន្ន OPPO កំពុងឈរលេខ១ នៃចំណែកទីផ្សារកម្ពុជា ដោយសារគុណភាពស្មាតហ្វូនល្អ សមនឹងតម្លៃ សេវាអ៊ីនធឺណេតដើរលឿន ថ្មកាន់បានយូរជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន អមជានឹងការធានាសេវាជួសជុលទូរស័ព្ទដោយឥតគិតថ្លៃ ជាមួយនឹងសេវាជួសជុលរហ័សទាន់ចិត្តត្រឹមតែ1ម៉ោង គ្រប់សាខាមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ជាច្រើនកន្លែងជាងគេ កាន់តែកៀក កាន់តែរហ័ស ងាយស្រួលសម្រាប់អតិថិជន៕