ឃើញទំនើបស្អាត តាមពិតតម្លៃទំនិញនៅផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា មិនថ្លៃដូចគ្រប់គ្នាគិតឡើយ!

  • 2020-03-21 09:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ជា​ផ្សារ​របស់​ឧកញ៉ា​វ័យក្មេង ឡេង ណាវ៉ាត្រា ទើប​បើក​លក់​កាលពី ថ្ងៃ​ទី ទី១៥ ខែមីនា ឆ្នាំ២០២០ មាន​ទីតាំង​នៅ​ផ្សារ​ទំនើប​អូរឡាំព្យា ជ្រុង​ខាង​ជើង (ជាន់​ផ្ទាល់​ដី និង​ជាន់​ទី១) ដែល​បាន​ប្រមូល​យក​រាល់​ផលិតផល​កសិផល​ធម្មជាតិ​របស់​ខ្មែរ​ជាច្រើន​មុខ​យ៉ាង​សម្បូរ​បែប​ដាក់​លក់​ក្នុង​តម្លៃ​សមរម្យ​។

ពេល​ទៅដល់​អតិថិជន​ភាគ​ច្រើន​លាន់​មាត់​សរសើរ​ការ​រៀប​ចំ អនាម័យ និង​ផលិផល​ក្នុង​ហាង​ដែល​សុទ្ធ​សឹង​ជា​ផលិផល​ខ្មែរ​ទាំងអស់​ ខណៈខ្លះគ្រាន់តែ​ទៅដល់​មុខហាង ឃើញផ្សារធំ ទំនើប រៀបចំ​ស្អាត ​លាន់​មាត់​ថា​ មិនហ៊ានចូលទិញទេ ខ្លាចលក់​ថ្លៃ ជាដើម។​

ឆ្លើយ​តប​នឹង​កង្វល់​នេះ​ តំណាង​ផ្សារ​ផ្សារ​​កសិផល​ធម្មជាតិ លោក​ វ៉ាយុទ្ធ លោក​បាន​ឲ្យដឹង​ថា​ ៖​ «ផលិតផល​របស់​យើង​លក់​ក្នុង​តម្លៃ​សមរម្យ ដូច​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​ទូទៅ ទំនិញ​ខ្លះ​អាច​ធូរ​ថ្លៃ​ជាង​គេ​ឯង​ផង។ បើ​បងប្អូន​បារម្ភ​រឿង​នេះ អាច​ចូល​មើល​តារាង​តម្លៃ​ទំនិញ​ដែល​បង​ប្អូន​ចង់​បានក្នុង ​វិបសាយ​ផ្សារ​​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ជា​មុន​សិន​ក៏​បាន មុន​សម្រេច​ចិត្ត​ចូល​មក​ទិញ​ផ្ទាល់ ឬ ក៏​អាច​ចុច​កុម្ម៉ង​ទិញ​តែ​ម្តង​តាម វិបសាយ ឬ កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ Navatra Market ក្រុម​ការងារ​យើង​នឹង​ដឹក​ដល់​ផ្ទះ​អតិថិជន​​យ៉ាង​ឆាប់រហ័ស ឥត​គិត​ថ្លៃ​សេវា​ដឹក​ឡើយ »។

(ប្រភពរូប៖ ហ្វេសប៊ុកផ្សារកសិផលធម្មជាតិ​ ឡេង ណាវ៉ាត្រា)

តោះ! ចង់​ដឹង​ពីតម្លៃ​ទំនិញ​កសិផល​ធម្មជាតិ​ក្នុង​ផ្សារ សូម​ចូល​ទៅ​កាន់៖

  • ទីតាំង​ផ្សារ ៖ អគារ #S3-17, តាមបណ្តោយ​ផ្លូវ ឧកញ៉ា​ទេពផន st. (182) ផ្នែកខាងមុខ នៃ​ផ្សារទំនើប អូឡាំព្យារ

  • វិបសាយ ៖ ផ្សារ​កសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា

  • Mobile App (Playstore) ៖ Navatra Market [សូមដោនឡូត]

  • លេខ​ទូរស័ព្ទ​កុម្ម៉ង់​ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤

គ្រាន់​តែ​ចុច​កុម្ម៉ង់​ទិញ​តាម វិបសាយ ឬ Mobile app ក៏​បាន ក្រុម​ការងារ​នឹង​ដឹក​ជូន​ភ្លាមៗ ដោយ​ឥត​គិត​ថ្លៃ ក្នុង​រយៈ​ពេល តែ ២០នាទីប៉ុណ្ណោះ។

ធានា​សុវត្ថិភាព និង​ទំនុក​ចិត្ត​ខ្ពស់ ព្រោះ​រាល់​កសិផល​ទាំង​អស់​ដាក់​លក់​ក្នុង​ហាង​ត្រូវ​បាន​តាម​ដាន ត្រួត​ពិនិត្យ​តាំង​ពី​កន្លែង​ដាំ​ដុះ រហូត​ដល់​កន្លែង​វេច​ខ្ចប់​តែ​ម្ដង។ ក្នុង​នោះ​ដែរ កសិករ​ទាំង​អស់​ត្រូវ​បាន​ចុះ កិច្ច​សន្យា និង​កុង​ត្រា​ស្រប​តាម​គោលការណ៍ ដាំ​ដុះ​ធម្មជាតិ។ ដើម្បី​ជួយ​ដល់​កសិករ ក្រុមហ៊ុន​បាន​បញ្ជូន​ធនធាន​មនុស្ស គ្រប់​ជំនាញ​ចុះ​ពន្យល់ និង​ណែ​នាំ​ក្នុង​ការ​ដាំ​ដុះ​តាម​គោល​ការណ៍ ធម្មជាតិ​ដោយ​មិន ប្រើ​ប្រាស់​សារធាតុ​គីមី​៕

អត្ថបទ៖ លីដា