រ៉ុងណាផា​ ជួប​ ផល​ សោភ័ណ្ឌ​ ២ដង​ចុង​ក្រោយ​គេច​មិន​ផុត​ពី​សន្លប់​

  • 2020-03-23 04:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​លេង​គុន​ថៃ​ រ៉ុងណាផា​ ជួប​កីឡាករ​ ផល​ សោភ័ណ្ឌ​ កម្ពុជា​២ដង​ចុង​ក្រោយ​នេះ​គេច​មិន​ផុត​ពី​សន្លប់​នោះ​ទេ​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ និង​ចុង​ក្រោយ​កាលពីថ្ងៃសៅរ៍នេះ​សន្លប់​នៅ​លើ​សង្វៀន​បាយ័នជា​ថ្មី។​

រូបភាព សោភ័ណ្ឌ ប្រកួត​ពី​មុន

ពេល​ជួប​គ្នា​អំឡុង​ខែ​ធ្នូ​ ២០១៩​ សោភ័ណ្ឌ​ ហាក់​ពិបាក​ខ្លាំង​ក្នុង​ទប់ទល់​ជា​មួយ​កីឡាករ​គុន​ថៃ​ រ៉ុងណាផា។​ តាំង​ពី​ទឹក​ទី១​ រហូត​ដល់​ដើម​ទឹក​៥​ អ្នក​ប្រដាល់​ថៃ​ខាង​លើ​នេះ​ព្យាយាម​ដើរ​បុក​ខ្លាំង​ទៅ​លើ​ ផល​ សោភ័ណ្ឌ។​ ប៉ុន្តែ​នៅ​ទឹក​ទី៥​នោះ​ភ្លាត់​ឲ្យ​ សោភ័ណ្ឌ​ ដឹង​ពី​កន្លែង​ឈឺ​ ដូច្នេះ​ហើយ​កូន​សិស្ស​លោក​ ញ៉ូវ​ ម៉ាក់​ ម្នាក់​នេះ​មិន​បណ្ដោយ​ឲ្យ​ចប់​ទឹកនោះ​ទេ ​ពោល​វ៉ៃ​ផ្ដាច់ត្រឹមនេះ​តែ​ម្ដង។​

កីឡាករថៃ រ៉ុងណាផា

ចំណែក​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ អ្នក​ប្រដាល់​ថៃ​ រ៉ុងណាផា​ នៅ​តែ​រក្សា​ក្បាច់​ដើរ​បុក​ដដែល​ គឺ​មិន​ខ្វល់​សង្វៀន​ណា​ ឬ​ខ្លួន​ជា​ភ្ញៀវ​នោះ​ឡើយ​ ពោល​គឺ​ដឹង​តែ​ដើរ​ចូល​វ៉ៃ​រក​ពិន្ទុ​ វ៉ៃ​ដៃគូ​ឲ្យ​សន្លប់​ប៉ុណ្ណោះ។​ យ៉ាង​ណា​ការ​ប្រកួត​ដែល​គ្មាន​អ្នក​ទស្សនា​នេះ​ប្រព្រឹត្តិ​ទៅ​បាន​ត្រឹម​៣ទឹក​ប៉ុណ្ណោះ​ ខាង​ថៃ​ត្រូវ​ខូច​ជើង​បោះបង់​ការ​ប្រកួត​ត្រឹម​នេះ។​

ផល​ សោភ័ណ្ឌ​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​តាឡីដំរីមានរិទ្ធ​ ត្រូវ​ជា​កូន​សិស្ស​លោក​ព្រឹទ្ធាចារ្យ​ ញ៉ូវ​ ម៉ាក់។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២១​ ខែ​មីនា​ ឆ្នាំ​២០២០​ ផ្ដួល​អ្នក​លេង​គុន​ថៃ​ រ៉ុងណាផា​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣៕​

ការ​ប្រកួត​កាល​ពី​ថ្ងៃសៅរ៍៖

ការប្រកួត​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍៖

អត្ថបទ៖ នួន ស៊ីណា​