អេស្ប៉ាញគ្រោងប្រើរ៉ូបូត តេស្តរកកូវីដ១៩ឲ្យបាន ៨ម៉ឺនលើកក្នុងមួយថ្ងៃ

  • 2020-03-25 03:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អេស្ប៉ាញ​គ្រោង​ប្រើ​ប្រាស់​ទ័ព​រ៉ូបូត ដើម្បី​ជួយ​ដល់​ការ​តេស្ត​រក​​កូវីដ​១៩​ ដែល​នឹង​អាច​កាត់​បន្ថយ​ហានិភ័យ​​នៃ​ការ​ឆ្លង​ដល់​បុគ្គលិក​ពេទ្យ និង​ជួយ​សម្រាល​បន្ទុក​​ការងារ​របស់​បុគ្គលិក​ពេទ្យ​ផង​ដែរ។

​នៅ​ប្រទេស​អេស្ប៉ាញ​ មាន​ប្រមាណ ១២% នៃ​អ្នក​ឆ្លង​​កូវីដ​១៩ គឺ​ជា​បុគ្គលិក​ពេទ្យ ​បើ​គិត​ត្រឹម​ថ្ងៃ​ទី ២៣ ខែ​មីនា​។ ​ការ​ចុះ​ផ្សាយ​របស់ Bloomberg បាន​និយាយ​ថា​កង​កម្លាំង​រ៉ូបូត​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​បុគ្គលិក​ពេទ្យ ហើយ​នឹង​ជួយ​បង្កើន​​ចំនួន​នៃ​ការ​តេស្ត​រក​កូវីដ​១៩​បាន​គុណ​នឹង​បី ដែល​បច្ចុប្បន្ន​នៅ​អេស្ប៉ាញ​មាន​ការ​តេស្ត​រក ១៥ ០០០ ទៅ ២០ ០០០ លើក​ក្នុង​មួយ​ថ្ងៃ។

Raquel Yotti ជា​​ប្រធាន​នៃ​វិទ្យាស្ថាន​សុខភាព Carlos III មាន​មូលដ្ឋាន​នៅ​ទីក្រុង Madrid បាន​និយាយ​នៅ​ក្នុង​សន្និសីទ​​ក្រសួង​សុខាភិបាល​កាល​ពី​ថ្ងៃ​សៅរ៍​ថា ៖ "ផែនការ​ក្នុង​ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​រ៉ូបូត​បាន​ឌីហ្សាញ​រូច​រាល់​ហើយ ហើយ​អេស្ប៉ាញ​បាន​​ប្ដេជ្ញា​ថា​នឹង​ទិញ​រ៉ូបូត​ចំនួន​បួន ដែល​អាច​ឲ្យ​យើង​ធ្វើ​ការ​តេស្ត ៨ម៉ឺន​​លើក​ក្នុង​មួយ​ថ្ងៃ៕”

ប្រភព៖ thenextweb   ប្រែ​សម្រួល៖ សុខហេង