នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រាប់ប្រជាជនមិនចាំបាច់ទិញអាហារស្តុកទុក
- 2020-03-25 08:23:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រាប់ប្រជាជនមិនចាំបាច់ទិញអាហារស្តុកទុក
ចន្លោះមិនឃើញ
“អ្នកមិនចាំបាច់ទិញអាហារស្តុកទុកនោះទេ” នេះជាសម្តីដកស្រង់របស់ លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin។
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Muhyiddin Yassin បាននិយាយថា អ្នកមិនចាំបាច់ទិញអាហារស្តុកនោះទេ ពីព្រោះការផ្គត់ផ្គង់ គឺមានគ្រប់គ្រាន់។ នេះជាសម្តីដែលលោកបានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនានេះ។
លោកបានមានប្រសាសន៌បន្ថែមថា លោកធានាថានឹងមានអាហារគ្រប់គ្រាន់សំរាប់ប្រជាជនរបស់លោក ហើយលោកក៏ដឹងដែរថា ប្រជាជនមានអារម្មណ៍បែបណា ចំពោះការរីករាលដាល នៃវីរុសកូវីដ១៩នេះ។ ប៉ុន្តែនៅចំពោះមុខនាពេលនេះ គឺ សកម្មភាពចម្បង រួមគ្នាទប់ស្កាត់ការឆ្លង និងការរីករាលដាលនៃជំងឺនេះ។
គួរបញ្ជាក់ដែរថា ករណីនៃជម្ងឺកូរ៉ូណានៅក្នុងប្រទេសម៉ាឡេស៊ីមានចំនួនរហូតដល់ ១,៦២៤ ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍៕