ក្លឹប​គេ​ផ្សេង​ឧបត្ថម្ភ​លុយ​ តែ​ក្លឹប​ PL នេះ​ឲ្យ​សំបុត្រ​ប្រកួត​ទៅ​ឲ្យ​ក្រុម​សុខាភិបាល​

  • 2020-03-25 11:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អង់គ្លេស​ Brighton បាន​សន្យា​នឹង​ធ្វើ​ការ​ឧបត្ថម្ភ​​សំបុត្រ​ចូល​រួម​ការ​ប្រកួត​ក្លឹប​របស់​ខ្លួន​ចំនួន​ ១០០០​សំបុត្រ ​ទៅ​ឲ្យ​បុគ្គលិក​សុខាភិបាល​នៅ​ក្នុង​ប្រទេស​អង់គ្លេស​។

ការ​ឧបត្ថម្ភ​សំបុត្រ​ចូល​រួម​ការ​ប្រកួត​ ១០០០​សន្លឹក​នេះ​គឺ​សម្រាប់​លើក​ទឹក​ចិត្ត​ទៅ​បុគ្គលិក​សុខាភិបាល​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ដែល​បាន​ធ្វើ​ខិត​ខំ​ស្វះ​ស្វែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩​ដែល​កំពុង​វាយ​លុក​ខ្លាំង​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។

សំបុត្រ​ទាំង​នេះ​គឺ​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​របស់​ក្លឹប​ Brighton នៅ​ពេល​ដែល​ការ​ប្រកួត​ទាំង​អស់​មក​ជា​ប្រក្រតី​វិញ​ បន្ទាប់​ពី​ជំងឺ​ខាង​លើ​មួយ​នេះ​មាន​ភាព​ធូរ​ស្រាល​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​គឺ​ជា​ការ​ជួយ​ឧបត្ថម្ភ​របស់​ក្លឹប​ Brighton ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​ខណៈ​ពេល​ដែល​ក្លឹប​ដទៃ​ផ្សេង​ៗ​ធ្វើ​ការ​ឧបត្ថម្ភ​ជា​ប្រាក់​សុទ្ធ​ផ្ទាល់​តែ​ម្ដង​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម