អ្នកឆ្លង​កូវីដ១៩ នៅកម្ពុជា កើនដល់ ៩៦នាក់ ឯអ្នកជាសះស្បើយ កើន​ដល់ ១០នាក់

  • 2020-03-25 14:36:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួនអ្នកផ្ទុក​វីរុសកូវីដ១៩ បានកើនឡើង ៥អ្នកថែមទៀត គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនានេះ ដែលធ្វើឲ្យចំនួនសរុប​កើនដល់ ៩៦នាក់។ យ៉ាងណាក្ដី ចំនួនអ្នកជាសះស្បើយ ក៏បានកើនឡើង ៤នាក់ផងដែរ សរុប ១០នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួងសុខាភិបាល នាយប់ថ្ងៃទី២៥ ខែមីនានេះ។

៥ករណីថ្មីនេះ គឺកើតលើ​បុរស​បារាំង ២នាក់​នៅ​ខេត្តព្រះសីហនុ ដូច​ដែល​សម្ដេច​ហ៊ុន សែន បានប្រកាស​កាលពីព្រឹកមិញ និង៣ករណីទៀត គឺមាន​១ករណីនៅភ្នំពេញ ១ករណី​នៅ​ខេត្តកណ្ដាល និង១ករណីទៀតនៅខេត្តសៀមរាប។

អានសេចក្ដីប្រកាសទាំងស្រុង​របស់ក្រសួង​សុខាភិបាល ខាងក្រោមនេះ៖

អត្ថបទពេញនិយម
អត្ថបទថ្មី