តារាកំប្លែង​ជប៉ុន​ជើងចាស់​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ឆ្លង​មេរោគ​ COVID-19

  • 2020-03-26 08:05:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ken Shimura តារាកំប្លែងជើង​ចាស់​ប្រចាំ​ប្រទេស​ជប៉ុន​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ឆ្លង​មេរោគ COVID-19។ នេះ​បើតាម​ការ​ជូន​ដំណឹង​របស់​ផលិតកម្ម​របស់​លោក​គឺ Izawa Office កាល​ពី​ថ្ងៃពុធ។

តារា​សម្ដែង​ និង​ល្បី​ថា​ជា​តារា​កំប្លែង​ដ៏​ល្បី​របស់​ជប៉ុន​ បាន​ទៅមន្ទីរពេទ្យកាល​ពី​ថ្ងៃទី ២០​ ខែមីនា​ ពេល​មាន​អារការៈ​ក្ដៅ​ខ្លួន​ខ្លាំង​ខុស​ប្រក្រតី។ បច្ចុប្បន្ន​នេះ​សភាព​​របស់​លោតារា​ប្រុស​វ័យ​ ៧០​ឆ្នាំ​រូប​នេះក៏​​​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ខ្លាំង​ដែរ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​នៅ​តែ​ត្រូវ​បន្ត​តាមដាន​ជាប់​ជានិច្ច។

លោក​ Ken Shimura ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ គឺជា​តារា​ជប៉ុនដំបូង​គេ​ដែល​ឆ្លង​មេរោគ​ COVID-19 មេរោគ​ដែល​មនុស្ស​ជា​កំពុង​ខ្លាច​រអារ និង​ប្រឹង​ប្រែង​ទប់​ស្កាត់ខ្លាំង៕

ប្រភព៖ Japantimes   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី