ចាក់ដោត​ណាស់...បទ "សង្គ្រាម​កូវីដ-១៩" របស់​ខ្មែរ​នៅ​ជប៉ុន កំពុង​កញ្ឆក់​ការ​គាំទ្រ​ខ្លាំង​មិន​ធម្មតា

  • 2020-03-26 09:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន លោកស្រី ណាវី មីស៊ុស៊ីម៉ា បាន​និពន្ធ និង​ច្រៀង​ចម្រៀង​មួយ​បទ ក្រោម​ចំណងជើង​ថា "សង្គ្រាម​កូវីដ-១៩"។ បទ​នេះ បាន​បង្ហាញ​ពី​សោកនាដកម្ម​កើត​ចេញ​ពី​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​ដែល​ពិភព​លោក​កំពុង​មានការព្រួយបារម្ភខ្លាំង។

ខ្លឹមសារ​រួម នៃ​បទ​ចម្រៀង​នេះ​​ គឺចង់​បង្ហាញ​ពី​ផលប៉ះពាល់​ធំធេង​កើត​ចេញ​ពី​កូវីដ-១៩ ពោល​គឺ​មនុស្ស​គ្រប់​គ្នា​ដែល​នៅ​មាន​ជីវិត​ពី​ជំងឺ​នេះ ត្រូវ​សម្ងំ​លាក់​ខ្លួន​ក្នុង​ផ្ទះ​ដោយ​មិន​បាន​ទៅ​ធ្វើ​ការ​រក​ចំណូល​អ្វី​ទាំង​អស់ ហើយ​មនុស្ស​អាច​នឹង​ដាច់​ពោះ ឬ​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត បើ​ស្ថានភាព​ឆ្លង​ជំងឺ​នេះ​មិន​ថយ​ចុះ ឬ​រក​ថ្នាំ​បង្ការ​ឃើញ​ទេ៖"មាន​រក​ថ្នាំ​ចាក់​ឃើញ​ទើប​អាច​បញ្ចប់​សង្គ្រាម​នេះ​បាន"។

នៅ​ក្នុង​វីដេអូ​ឃ្លិប​បទចម្រៀង​ដែល​មាន​រយៈ​ពេល​ជិត​៤​នាទី របស់​អ្នកស្រី មីស៊ុស៊ីម៉ា ដែល​បាន​បង្ហាះ​ថ្មីៗនេះ ​ទទួល​បាន​ការ​គាំទ្រយ៉ាង​ច្រើន​ពី​ពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្នុង និង​ក្រៅ​ស្រុក។ នៅ​ក្នុង​ខមិន​ខ្លះ​ក្នុង​ចំណោម​ខមិន​ចំនួន​៧៨២ បាន​ពោល​ពាក្យ​ដ៏​សង្វេក និង​រន្ធត់​ថា ពិភព​លោក​កំពុង​សោយសោក​សង្គ្រាម​មិន​បង្ហូរ​ឈាម តែ​វា​ជា​សង្គ្រាម​ងងឹត សត្រូវ​នេះ​តូច​មើល​មិន​ឃើញ​ពិត តែ​កាច​សាហាវ​ណាស់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ