Zlatan ត្រុវ​បាន​ជើង​ខ្លាំង​លីគ​ទី២​អង់គ្លេស​ចែចូវ មុន​ពេល​សម្រេច​ទៅ​ AC Milan

  • 2020-03-26 10:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ Andrea Radrizzani ម្ចាស់​ក្លឹប​ Leeds United បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sky Sport កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic ប៊ិះ​មក​លេង​ឲ្យ​ក្លឹប​របស់​លោក​ មុន​ពេល​កីឡាករ​រូប​នេះ​បាន​សម្រេច​ចិត្ត​ច្បាស់​លាស់​ទៅ​ឲ្យ​ក្លឹប​ AC Milan។

លោក​ Radrizzani បាន​និយាយ​ថា​ ៖ " កាល​នោះ​ខ្ញុំ​បាន​និយាយ​ទៅ​ Zlatan ហើយ​ពេល​នោះ​ហើយ​ជា​ពេល​ដែល​គេ​សម្រេច​ចិត្ត​ចុង​ក្រោយ​។ គេ​ក៏​បាន​ជ្រើស​យក​ AC Milan។ Zlatan បាន​ផ្ដល់​ចម្លើយ​មួយ​យ៉ាង​ច្បាស់លាស់​និង​ ស្មោះ​ត្រង់​ចំពោះរឿង​នេះ​ " ។

ម្ចាស់​ក្លឹប​រូប​នេះ​បាន​បន្ត​ថា​ ៖ " ចុង​បញ្ចប់​គេ​ជ្រើស​រើស​ទៅ​លេង​ឲ្យ​ក្លឹប​អ៊ីតាលី​ AC Milan បែប​នេះ​​ ព្រោះ​គេ​ដក់​ជាប់​គំនិត​មួយ​គឺ​ចង់​នាំ​មក​នូវ​ភាព​ជោគជ័យ​ម្ដង​ទៀត​នៅ​ក្នុង​ក្លឹប​មួយ​ហ្នឹង​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic ធ្លាប់​មក​លេង​ក្លឹប​ AC Milan ម្ដង​កាល​ពី​ឆ្នាំ ២០១០​ដល់ ២០១២​ហើយ​ត្រលប់​មក​ឲ្យ​ក្លឹប​នេះ​ម្ដង​ទៀត​ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០២០​កន្លង​ទៅ​នេះ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី